Blogger និងWordPress មួយណាល្អជាង? Trackback
បច្ចុប្បន្នមិនត្រឹមតែបណ្ដាញទំនាក់ទំនងសង្គមប៉ុណ្ណោះទេ ដែលទទួលបានការគាំទ្រ និងពេញនិយមច្រើន សូម្បីតែការបង្កើតប្លក់ផ្ទាល់ខ្លួនក៏រីកដុះដាលខ្លាំងណាស់ដែរពីសំណាក់មិត្តយុវវ័យ សិស្ស និស្សិត និងបណ្ដាអ្នកស្រលាញ់ខាងបច្ចេកវិទ្យាកម្ពុជា។ ថ្វីត្បិតតែប្លក់ជាប់ក្នុងបញ្ជីពេញនិយមក៏ពិតមែន ប៉ុន្តែជាក់ស្ដែងប្លក់មិនមែនមានតែមួយប្រភេទប៉ុណ្ណោះទេ។
ក្នុងទំព័រនេះSabay សូមលើកយកប្លក់ចំនួនពីរប្រភេទមកបកស្រាយពីលក្ខណៈសម្បត្តិរបស់វា ពីសំណាក់ម្ចាស់ប្លក់មកបង្ហាញ។ ចង់ដឹងថា ក្នុងការបង្កើតអាសយដ្ឋានផ្ទាល់ខ្លួនណាមួយ ឈរលើអំណះអំណាងណាខ្លះ តោះទៅជួបជាមួយមតិពួកគេជាមួយSabayទាំងអស់គ្នា។
ឆ្លើយតបទៅនឹងបញ្ហានេះ សំបូរបានបកស្រាយថា សព្វថ្ងៃនេះគេមានអាសយដ្ឋានBloggerឥតគិតថ្លៃផ្ទាល់ខ្លួនហើយ ប៉ុន្តែគេទទួលបានការជ្រោមជ្រែងពី មិត្តភ័ក្ដិទាំងស្រុងព្រោះគេមិនដឹង ពីរបៀបបង្កើតទេ ហើយរឹតតែមិនអាចបែងចែកឲ្យដាច់ស្រេចថារវាង Blogger និងWordpress មួយណាល្អជាងទៅទៀត។ មូលហេតុចម្បងក្នុងការបង្កើតBlog ផ្ទាល់ខ្លួននេះ និស្សិតឆ្នាំទី៤ មិនមែនជំនាញIT រូបនេះបញ្ជាក់ថា ខ្លួនគ្រាន់តែចង់ចែករំលែកចំណេះដឹង បទពិសោធន៍ ឯកសារ ដែលខ្លួនមាន ព្រមទាំងផ្ទុកព័ត៌មានផ្ទាល់ខ្លួនមួយចំនួន។

ទេព សុវិចិត្រ
ងាកមកជួបជាមួយយុវសិស្ស ទេព សុវិចិត្រ កំពុងសិក្សាថ្នាក់ទី ១១ នៃវិទ្យាល័យសន្ធរម៉ុក បានលើកឡើងថា ថ្វីត្បិតតែBlogger និងWordpress មានលក្ខណៈស្រដៀងគ្នាក្នុងការផ្ដល់លទ្ធភាពបង្កើតអាសយដ្ឋានផ្ទាល់ខ្លួនដោយឥតបង់ថ្លៃ ប៉ុន្តែWordpress ពិតជាមានគុណសម្បត្តិច្រើនជាងBlogger ឆ្ងាយណាស់។ យុវសិស្សកម្រិតវិទ្យាល័យ ប៉ុន្តែមានការយល់ដឹងច្រើនមិនចាញ់ និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័ររូបនេះ បន្តថា គេបានបង្កើតWordpress ផ្ទាល់ខ្លួនអស់រយៈពេល ២ឆ្នាំហើយ។ ប្លក់របស់គេនិយាយផ្ដោតសំខាន់គឺ ការចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យាតែម្ដង។
វិចិត្របន្ថែមថា “ចំពោះអ្នកដែលមិនសូវពូកែ Technical ឬកូដ គួរតែប្រើWordpress”។
ហាក់យល់ស្របទៅនឹង សំបូរ កញ្ញា វិច្ឆិកា ម្ចាស់Blogspot ដែលមានអ្នកចូលមើលជាប្រចាំច្រើនគួរសម បានគូសបង្ហាញថា សម្រាប់ការចាប់យកពាក្យគន្លឹះ(Key Word) តាមរយៈGoogle Search គឺBlogger ល្អជាងដាច់។ នេះដោយសារតែ Blogger ជាបច្ចេកវិទ្យាដែលបានបង្កើតឡើងដោយGoogle ដូច្នេះចំណុចSEO នេះWordpress ពិតជាមិនអាចប្រៀបបានទេ។
“សម្រាប់ខ្ញុំវិញ មួយណាក៏ល្អដែរ ព្រោះគេឲ្យលេង និងស្វែងយល់ហ្វ្រីហើយនោះ ហើយបើចង់បានល្អឥតខ្ចោះទាំងWordpress និងBlogger សុទ្ធតែតម្រូវឲ្យចំណាយលុយ ហើយម្យ៉ាងខ្ញុំមិនពូកែខាងIT ដូចគេផង”។ កឹត្យាលើកលើងដូច្នេះ។ បន្ថែមថា មិនត្រឹមតែ Update និងចែករំលែកព័ត៌មាន និងឯកសារសព្វបែបយ៉ាងនោះទេ ប៉ុន្តែគេក៏អាចប្រើប្លក់ដើម្បីរក្សាទុកសកម្មភាពប្រចាំថ្ងៃ(Diary) បានថែមទៀតផង។
ការសម្រេចចិត្តជ្រើសរើសWordpress ដោយសារតែគេហទំព័រផ្ទាល់ខ្លួនមួយនេះ ផ្ដល់ទំហំរក្សាទុកឯកសារបានរហូតដល់ទៅ ៣GB ធំជាងBlogspot រហូតដល់ទៅ៣ដង ហើយចំពោះការUpload ប្រភេទឯកសារក៏សម្បូរបែបជាងដែរ។ គុណសម្បត្តិមួយផ្សេងទៀត ម្ចាស់ប្លក់ទាំងអស់អាចupdate Blog របស់ខ្លួនតាមរយៈទូរស័ព្ទដៃក៏បាន។ នេះជាការលើកឡើងរបស់ណារិន និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
“ខ្ញុំបង្កើតប្លក់ ដាក់ចម្រៀង និងវីដេអូ ឲ្យគេដូនឡូតហ្វ្រី បើទទួលបានការគាំទ្រច្រើន ខ្ញុំនិងពង្រីកខ្លួនទៅជាWebsite ពេញលេញ”។

ចុះមិត្តយុវវ័យវិញមានអាសយដ្ឋានប្លក់ផ្ទាល់ខ្លួនហើយឬនៅ? គិតថាមួយណាល្អជាង? ហើយក្នុងមួយថ្ងៃមានអ្នកចូលទស្សនាប៉ុន្មាននាក់?
អត្ថបទ៖ សេង ណារិទ្ធ











ខ្ញុំក៍មាន ប្លុកផ្ទាល់ខ្លួនផងដែរ ។ វាពិសេសណាស់ សំរាប់អ្នកដែលចង់មាន វេបសាយផ្ទាល់ខ្លួន។
ឡូយដូចតែគ្នានឹងតែ Blogspotឡូយជាង។
Nhom mean blogspot. it is good nas!!!!
ចំពោះBlogspot អាចនិយាយបានថាវាងាយស្រួលប្រើ ដោយការធ្វើជាមួយវាជាទូទៅ គឺផ្តោតលើអ្នកមិនមានចំនេះដឹង ផ្នែកភាសារកូដ ក៏អាចប្រើបាន។ តែមិនមានភាពទូលំទូលាយដូច WordPress ទេ។ ចំពោះខ្ញុំដែលមិនមានការសិក្សាផ្នែក IT រឺក៏ Code ខ្ញុំយល់ថាប្រើ WordPress ល្អជាង ព្រោះយើងអាចកែតំរូវប្ល៊ក់យើងតាមតំរូវការ ដោយគ្រាន់តែចំណាយពេលបន្តិចបន្តួចដើម្បីយល់អំពីវា ហើយអាច យក WordPress ទៅបង្ហោះលើ Hosting តាមតំរូវការបានទៀតផង។ បោះនិយាយពី SEO, មិនអាស្រ័យលើ Blogspot រឺក៏ WordPress នេះទេ, អោយតែយើងមានពត័មានថ្មីៗ ល្អៗ ហើយមិនចម្លងពីអ្នកដ៏ទៃ ហើយមានចំនេះដឹងផ្នែក SEOនោះ, នោះ Search Engine ដូចជា Google, Yahoo, Bing, … នឹងបានចំណាត់ថ្នាក់ល្អជាមិនខាន។
Hi, everyone esp Michael Rothy you said when your blog get more popular you going to create your own web. May I know how to develop blog into website and use my own domain for free or else. I have blog but I just use it for personal only and also not an IT though I know little about it. However, I think when I post something my blog get more custom than wordpress. Nevertheless, I think both as good cause I have both. If anyone know please share, thanks.
both are good!
ខ្ញុំធ្លាប់ប្រើទាំង Blogger និង WordPress តែអាឡូវគឺប្រើ wordpress ព្រោះវាមានភាសាខ្មែរស្រាប់ ហើយខមមិនក៏មិនពិបាក តែ blogger វាលឿនហើយ សាមញ្ញ
bLOGSPOT is Better. ;-!
Wordpress la or jeang !
Blogger និង WordPress មួយណាល្អជាង
ខ្ញំអត់ដឹងទេ អត់ដឹងអាពីរនឹងស្អីគេផងនឹង @@
I think Blogspot is better becuase it free for font and file crack and alot thing