ក្រុមហ៊ុន​​របស់​ កូរ៉េ​ខាង​ត្បូង​ឈ្មោះSamsung បាន​ប្រកាស​ពី​ប្រាក់ ​ចំណេញ​របស់​​ខ្លួន​​នៅ​ត្រីមាស​ទី​ពីរ​ឆ្នាំ​២០១០ ថា​ប្រាក់​​ចំណេញ​សុទ្ធ (ចំណេញ​គិត​ពន្ធ​រួច) បាន​កើន​ឡើង​​៨៣​ ភាគរយ ខណៈ​ដែល​ក្រុមហ៊ុន McAfee បាន​​​ប្រកាស​ថា​ ប្រាក់​បាន​កើន​ឡើង​៣៨​ភាគរយ​ដែរ។

McAfee Inc. ជា​ក្រុមហ៊ុន software កម្ចាត់​មេរោគ​ កុំព្យូទ័រ​ ហើយ​សម្រាប់​តែ​ពីរ​ខែ​ប៉ុណ្ណោះ​គឺ​ខែ​មេសា​និង​​ឧសភា McAfee រក​ប្រាក់​ចំណេញ​ សុទ្ធ​បាន​៣៩.៤​លាន​ដុល្លារ ធៀប​នឹង​ពេល​ដដែល​ឆ្នាំ​មុន​គឺ​​មាន​ត្រឹម​តែ ២៨.៧​លាន​ដុល្លារ​ ប៉ុណ្ណោះ។ ចំណែក​ប្រាក់​ចំណូល​វិញ មាន​ចំនួន $489.2 លាន​ដុល្លារ​ ធៀប​នឹង $468.7 លាន​នៅ​ឆ្នាំ​មុន​ពេល​ដដែល។

ក្រុមហ៊ុន Samsung នៅ​ត្រីមាស​ទី​ពីរ​ ឆ្នាំ​នេះ​ប្រាក់​ចំណេញ​សុទ្ធ​បាន​កើន​ឡើង​៨៣ %។ វា​ជា​ក្រុមហ៊ុន​ធ្វើ Chip មេម៉ូរី​​កុំព្យូទ័រ​ ​ដ៏​ធំ​មួយ​របស់​ពិភពលោក និង​ ឧបករណ៍​អេឡិចត្រូនិក​ជា​ច្រើន​ប្រភេទ​ទៀត។ ប្រាក់​ចំណេញ​នៅ​​ត្រឹម​ត្រីមាស​​ទីពីរ​ គិត​ត្រឹម​​ថ្ងៃ​ទី​៣០​ខែ​មិថុនា​នេះ មាន​ចំនួន​៣.៦​ពាន់​លាន​ដុល្លារ ធៀប​​២.៣៣​​ពាន់​លាន​ដុល្លារ​នៅ​ពេល​ដដែល​ឆ្នាំ​ មុន៕

បកប្រែ៖ ចេង វណ្ណា