តើ​មិត្ត​យុវវ័យ​ចូល​ចិត្ត​ថត​រូប​ណាស់​មែន​ទេ? ដើរ​កម្សាន្ត​ក៏​ថត ជប់​លៀង​ក៏​ថត? ជួបជុំ​មិត្ត​ភក្ដិ​ក៏​ថត? មាន​ពិធី​ផ្សេង​ៗ​ក៏​ថត? មិន​ត្រឹម​តែ​ថត​ប៉ុណ្ណោះ​ទេ​ គឺ​ចង់​បាន​រូប​ភាព​ច្បាស់​ត្រជាក់​ភ្នែក​​ថែម​ទៀត​ផង​ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​ត​ទៅ​​​អនាគត​ មិន​ថា​អញ្ចឹង​ហែ​។

​​ក្នុង​ទំព័រ​បច្ចេកវិទ្យា​លេខ​នេះ សប្បាយ​សូម​លើក​យក​នូវ​កាមេរ៉ា​ទំហំ​យក្ស​ មក​បង្ហាញ​ជូន​​មិត្ត​ៗ ទាំង​អស់​គ្នា​។

ដឹង​ទេ​ថាឌីជីថល​នោះ​មាន​ទំហំ​ប៉ុន្មាន​ភិច​សែល​ទៅ ? ១០មេហ្គា​ភិចសែល​ ១០០មេហ្គាភិចសែល​ ១ជីហ្គាភិចសែល ១០​ជី​ហ្គា​ភិច​សែល​​គ្រប់​គ្រាន់​ទេ ? អត់​ទាន់​ត្រូវ​ទៅ​តាម​អ្វី​ដែល​សប្បាយ​ចង់​បង្ហាញ​ក្នុង​ទំព័រ​តិចណូឡូជី​នេះ​ នៅ​ឡើយ​ទេ​។

បាន​ប្រា​ប់​ទៅ​ចុះ​ ទំហំ 70 ជីហ្គាភិចសែល​ដែល​ជា​ផលិត​ផល​របស់​ក្រុមហ៊ុន Budapest ត្រូវ​បាន​ចាត់​ទុក​ថា កាមេរ៉ា​ឌីជីថល​​ដែល​មាន​​ទំហំ​ធំ​បំផុត​សម្រាប់​​ពិភព​លោក​គិត​ត្រឹម​ចុង​ខែ​កក្កដា​ ២០១០នេះ​។

ប៉ុន្តែ​គួរ​អោយ​សោក​ស្ដាយ Budapest ពុំ​ទាន់​បាន​កំណត់​​ពី​តម្លៃ​​របស់​​ឌីជីថល​ដ៏​អស្ចារ្យ​នេះ​​យ៉ាង​ណា​នោះ​ទេ​ គឺ​គ្រាន់​តែ​បង្ហាញ​ថា កម្រិត​ក្នុង​ការ​ចាប់​​យក​រូបភាព​គឺ​បាន​រហូត​ដល់​ទៅ​​ទី​ក្រុង​មួយ​ទាំង​មូល​​បាន​យ៉ាង​ច្បាស់​ មិន​មែន​ត្រឹម​តែ​ ថត​រូប​ដ៏​ស្រស់​ស្អាត​របស់​អ្នក ឬ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក​តែ​ប៉ុណ្ណោះ​ទេ​៕

បក​ប្រែៈ ជីព ​ចិត្ត