រូស្ស៊ីពង្រាយមីស៊ីល ព្រំដែនខាងលិច Trackback
មេបញ្ជាការយោធាប្រចាំនៅតំបន់ព្រំដែនភាគខាងលិច បានឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រព័ន្ធការពារមីស៊ីលថ្មី S-400-Triumph ត្រូវបានដឹកជញ្ជូនទៅតាមភូមិភាគខាងលិច និងត្រូវដាក់ពង្រាយក្នុងរយៈពេល ១ ខែទៀត។

លោកមេបញ្ជាការ Arkady Bakhin បានប្រាប់អ្នកសារព័ត៌មានថា មីស៊ីលទាំងនេះត្រូវបានធ្វើតេស្តសាកល្បងរួចហើយ និងត្រូវបានដឹកជញ្ជូនទៅកាន់តំបន់រួមអឺរ៉ុប Kaliningrad ចុងភាគខាងលិចនៃប្រទេសរុស្ស៊ី។ ប៉ុន្តែ មេបញ្ជាការរូបនេះមិនបានបញ្ជាក់ពីទីតាំងជាក់លាក់ដែល ត្រូវដាក់ពង្រាយនោះ ទេ។
ប្រព័ន្ធ S-400 មានសមត្ថភាពអាចបាញ់ទម្លាក់យន្តហោះចម្បាំង និងមីស៊ីលគ្រប់ប្រភេទ ក្នុងនោះមានទាំងមីស៊ីលយុទ្ធសាស្ត្រ និងមីស៊ីលរយៈចម្ងាយមធ្យមផងដែរ ហើយអាចបាញ់ទម្លាក់ ៥នាទីក្រោយពីទទួលបានសញ្ញាប្រកាសបញ្ជា។ ប្រព័ន្ធ ការពារមីស៊ីលនេះ ក៏អាចបាញ់ទម្លាក់គោលដៅ ៣៦ ចំណុចក្នុងពេលតែមួយបាន ក្នុងរយៈចម្ងាយពី ៦០ គីឡូម៉ែត្រទៅ ២៥០ គីឡូម៉ែត្រផងដែរ។ ប៉ុន្តែ ប្រព័ន្ធ S-400 ដែលបំពាក់ក្បាលគ្រាប់មីស៊ីលបច្ចេកវិទ្យាថ្មី មានសមត្ថភាពអាចបាញ់បានចម្ងាយដល់ទៅ ៤០០ គីឡូម៉ែត្រឯណោះ។
បច្ចុប្បន្ន រុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធ S-400 ពីរកន្លែង ដើម្បីការពារដែនអាកាសនៅជុំវិញទីក្រុងមូស្គូ។ កាលពីឆ្នាំមុន រុស្ស៊ីបានសម្រេចចិត្តដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលបន្ថែមនៅតាមបណ្តោយព្រំដែនភាគខាងលិចរបស់ខ្លួន ដើម្បីជាការឆ្លើយតបចំពោះអាមេរិកដែលត្រៀមដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅអឺរ៉ុប៕
បកប្រែ៖ សុផាត
ប្រភព៖ Chinadaily
រូបភាព៖ military-today











សញ្ញានៃសង្រ្គាមលោកលើកទី ៣ ចាប់ផ្តើមហើយ
លោកប្រមុខរដ្ឋាភិបាលរុស្ស៊ីក៏រំលឹកអំពីទឹកប្រាក់ប្រមាណ ៧៦០ពាន់លានដុល្លារអាមេរិក ដែលមានអនុម័តទៅហើយ សម្រាប់បំពាក់កងទ័ពរុស្ស៊ីទៅដោយសព្វាវុធទំនើបៗថែមទៀត ក្នុង ១០ឆ្នាំទៅមុខ បែបយ៉ាង៖ កាំជ្រួចមីស្ស៊ីលអន្តរទ្វីប ចំនួន ៤០០ដើម, នាវាមុជទឹកយុទ្ធសាស្ត្រសរុបទៅ២៨គ្រឿង, នាវាចម្បាំងលើទឹក ៥០គ្រឿង, សាតេលីតយោធា ចំនួន១០០គ្រឿងសម្រាប់ប្រចាំនៅអវកាស, យន្តហោះចម្បាំងទំនើបៗ ៦០០គ្រឿង, ឧទ្ធម្ភាគចក្រថ្មីៗ ១.០០០គ្រឿង, ប្រព័ន្ធការពារដែនអាកាសធុនជិតឆ្ងាយ សរុបទៅ ៧៦អង្គភាព, រថក្រោះ២.៣០០គ្រឿង ។ល។
លោកពូទីនក៏លើកឡើង ពីគោលដៅបង្កើតក្នុង ៥ឆ្នាំទៅមុខ ឲ្យបានជាកងទ័ព ដែលយោធា ដល់ ៧០០.០០០នាក់ គឺជាយោធាអាជីពតែម្តង ក្នុងកងទ័ពចំនួន១០០០.០០០នាក់របស់រុស្ស៊ី៕
ដោយrfi
នេះបានពិតជាប្រទេសមហាអំណាចមែន ^^..lolzzz
ពួកបង្កររឿង!
tver yang na kor min dol USA del Russia ery xP
This is a real “Call of Duty” I played Xbox 360 lolz
fight tov 1 na klang
ហាក!!!!! រុស្សីចង់ធ្វើអីចេះ??? តិចមានរឿងអីប្លែកៗកើតឡើងទៅ!!!
ឲ្យពួកគេវាយគ្នាទៅ តែយើងកុំពាក់ពន្ធ័នឹងគេ វាយឲ្យអស់ដៃ
បើសិនវៃគ្នាម៉ែន! ប្រទេសតូចៗក៏ជួបបញ្ហាដែរ។
Khmer love Khmer @ say trov , the real ( Call Of Duty )