អ្នកខ្លាំងផ្នែកទូរទស្សន៍និយាយពីអាណាចក្រតារា Trackback
ភ្លាមៗក្រោយេពីកម្មវិធីអាណាចក្រតារាឆ្នាំទី១បញ្ចប់ទៅ ស្ត្រី ខ្លាំង ទំាំង៤ក្នុងវិស័យ ទូរទស្សន៍ កម្ពុជាបានបញ្ចេញចេតនារម្មណ៍រំភើបនិងសន្ទុះចិត្តចង់បានកម្មវិធីនេះបន្ត ជារៀងរាល់ឆ្នាំ។
“បើយើងនិយាយ គេថាមកពីយើងជាប់ ពានបានថាអញ្ចឹងតែខ្ញុំជឿថាទស្សនិកជនជាច្រើនគាត់មានចំណេះដឹងខ្ពស់មានសុភវិនិច្ឆ័យហើយគាត់យល់ហើយថាល្មមដល់ពេលដែរ ដែលសិល្បករនិងអ្នកបម្រើការវិស័យនេះគួរត្រូវទទួលការលើកទឹកចិត្ត។ខ្ញុំគាំទ្រពេញធឹងអោយមានកម្មវិធីនេះនៅឆ្នាំក្រោយៗទៀត”យុគចិន្តានិយាយនៅក្រោយនោះមួយថ្ងៃ។
ទោះបីជាមានការលើកឡើងពីសាធារណជនពីការខ្វះចន្លោះមួយចំនួនក្តី គង់សុជាតិ អ្នកធ្វើអត្ថាធិប្បាយកម្មវិធីទូរទស្សន៍ឯករាជ្យដ៏មានកេរ្តិ៍ឈ្មោះលើកឡើងថា សិល្បៈមិន អាចគេចផុតពីការរិះគន់ទេ។
“មនុស្សរាប់ លាននាក់មើលយើង យើងចង់ផ្គាប់ចិត្តគេទាំងអស់ម៉េចកើត?សម្រាប់ខ្ញុំដែលធ្វើការផ្នែកហ្នឹងយូរ ក្រែលដែរខ្ញុំគិតថាឆ្នាំទី១រៀបបានប៉ុណ្ណឹងគួរតែមានមោទនភាពហើយ!រឿង អីថាឈប់ គួរតែមានការបន្តធ្វើព្រោះនេះជាព្រឹត្តិការណ៍សំខាន់ណាស់សម្រាប់សិល្បៈគ្រាន់តែសំណូមពរSabayថាសូមអោយដំណឹងអ្នកសិល្បៈអោយបានមុនបន្តិចព្រោះភាគច្រើន តែជាប់កុងត្រាគេហើយ មិនអាចលុបវិញបានទេ ខ្ញុំយល់ថាអ្នកណាក៏ចង់ចូលរួមដែរ។”

នៅចុងសប្ដាហ៍មុន ពិធី ការិនីដែលទទួលបានពានប្រើសំលៀកបំពាក់ប្រពៃណីខ្មែរបានល្អបំផុតគឺនាង ដួង ហ្សូរីដាបានទន្ទេញម្ដងហើយម្ដងទៀតពីអារម្មណ៍រំភើបចំពោះអាណាចក្រតារា។”នេះជាការលើកទឹកចិត្តដ៏សំខាន់និងជាការបង្ហាញថាសិល្បៈខ្មែរកំពុងធ្វើទំនើបកម្ម។”ប្រធានក្រុមCambodia Super Modelនិយាយ។
យ៉ាងណាមិញ ស្ត្រីស្ងៀមស្ងាត់និងកម្ររនិយាយទៅកាន់សារព័ត៌មានគេនាងស៊ឹម សូលីកា បានបង្ហោះភ្លាមៗទៅលើFacebookរបស់នាងពីអារម្មណ៍រំភើបនិងពានរង្វាន់ដែលទទួលបានតាមរយៈកម្មវិធីតន្ត្រីស្រុកស្រែរបស់នាង។”Finally I got symbol star in 2012, thanks Bayon tv thanks all every people support me, thank sabay !!! Am so glade to got it..!”
លើចំណុចដែលថា មានការលើកឡើងពីភាពមិនសុខចិត្តរបស់Fanតារាៗដោយសារថាមានអ្នកជាប់មានអ្នកមិនបានពានសោះនោះ ពិធី ការិនីគង់សុជាតិលើកឡើងថា “នេះជារឿងធម្មតា”។ចំពោះមតិដែលថាពានមានច្រើនពេកគ្មានន័យអ្វីនោះដែរ នាងយុគចិន្តាបញ្ចេញយោបល់ថា “មកពីអ្នកទិតៀនហ្នឹងគាត់មិនដែលទស្សនាកម្មវិធីស្រុកគេ!គ្រាន់តែផ្នែកភាពយន្តទទេៗមូយឆ្នាំៗគេមាន៦០ទៅ៧០ពាន គេអោយទាំងអស់ ទាំងចំណងជើងសម ទាំងភ្លេងអមល្អ ទាំងអ្នកដេគ័រ និយាយរួមអ្នកណាក៏មានចំណែកដែរក្នុងសិល្បៈ!ចង់បានអោយមានតែលេខមួយនិងលេខពីរហ្នឹង ហួសសម័យហើយ មិនមែនអ្នកលេខមួយហ្នឹងទៅធ្វើសិល្បៈតែឯងដើរបាននោះទេ។”
អត្ថបទៈវិបុត្រ
រូបភាព:លន ហ្សាឌីណា& ម៉ៃ វីរៈ
រចនា:ជៀប សំណាង











I support this event! but look back in the remote area what do you see?
not pretty girl .may be poor people living in heavy dept of credit institute
. Working for dept is not easy different staying in the fancy cars like stars .
We are alive because of our special organs working well together. In our Cambodia is the same. If any organ sick we urgently to treat it If we do with different way will obtusely die.
thank
(អ្នកនាងយុគចិន្តាបញ្ចេញយោបល់ថា “មកពីអ្នកទិតៀនហ្នឹងគាត់មិនដែលទស្សនាកម្មវិធីស្រុកគេ!គ្រាន់តែផ្នែកភាពយន្តទទេៗមូយឆ្នាំៗគេមាន៦០ទៅ៧០ពាន គេអោយទាំងអស់ ទាំងចំណងជើងសម ទាំងភ្លេងអមល្អ ទាំងអ្នកដេគ័រ)កម្មវិធីស្រុកណាទៅអ្នកនាងយុគចិន្តា? និយាយឡើងមើលតែមានតែម្នាក់ឯងដែលដឹងរឿងច្បាស់ពី សិល្បៈ។ខ្ញុំដូចជាមិនយល់សោះសម័យនេះទៅហើយម្នាក់ៗនៅតែចូលចិត្តប្រើពាក្យស្រុកគេម៉្លេះ??? បើអាមេរិច និយាយថាអាមេរិចទៅ បើថាកូរ៉េនិយាយថាកូរ៉េទៅ សម័យនេះជាសម័យInternet ដូច្នេះអ្នកប្រើពាក្យថា នៅស្រុកគេអញ្ចេះ នៅស្រុកគេអញ្ចោះនោះល្មមប្តូរចោលទៅ។
ដោយក្តីគោរព
រិទ្ធកំសត់
មើលទៅរិទ្ធកំសត់ដូចជាឈឹក្បាលរឿងគេជាងគេ បើតាមខ្ញុំតាមដានមើលwebsite សប្បាយ សុំទោសពាក្យត្រង់មិនដែលពិរោះទេ
Rith Kom-sort, Ni-yeay trov lor-or Nass. Ort mean ey koss te. Coca te dell Ni-yeay pi-bark Sdab.
រូបថតអ្នកទាំងបួននេះ ខ្ញុំសូមដាក់ចំណាត់ថ្នាក់អោយ៖
1- យុគ ចិន្តា
2- គង់ សុជាតិ
3- ឌួង ហ្សូលីដា
4- ស៊ឹម សូលីកា
សប្បាយ សូមចាំពាក្យមួយឃ្ាលថា ឈើកាន់តែខ្ពស់ងាយត្រូវខ្យល់ណាស់ ដល់ពេលហើយ ពួកអ្នករិះគន់ស្ថាបនាយកតៅគិតទៅ តែពួករិះគន់ជាន់ពន្លិចកុំខ្វល់ជាមួយ
frist alway met comment but u u tov ke yol houy ….. i hope every thing must good at next year …..
ហេតុអ្វីមួយរយះនេះ អ្នកនាងយុគ ចិន្តា ដូចជាមានមោទនភាពខ្លួនឯងម្លេះ ឬមកពីល្បីពេក តែមិនមែនទេ មើលទៅដូចជាមិនលើសគេផង………
.
គង់ សុជាតិ លេខ ១
ខ្ញំយល់ដូចនេះបើគិតពីសមត្ថភាព