បវរ​កញ្ញា​ចក្កវាឡ(Miss Universe) និង បវរ​កញ្ញា​សហរដ្ឋអាមេរិក(Miss USA) បាន​បង្ហើប​ប្រាប់​ពី​បុរស​ប្រភេទ​ណា​ដែល​ពួក​នាង​សម្លឹង​រក។

បវរកញ្ញាឯក​​ចក្កវាឡ​ឆ្នាំ ២០១១​នាង Leila Lopes និង បវរកញ្ញា​​ឯក​អាមេរិក​ឆ្នាំ២០១១ នាង​  Alyssa Campanella បាន​ប្រាប់​គេហទំព័រ  HollywoodLife នៅ​ក្នុង​ពិធី Chinese Laundry ​ថា​  ពួក​គេ​ទាំង​ពីរ​ស្វែង​រក​បុរស​ដែល​កំប្លែង។

បវរកញ្ញា​ចក្កវាឡ​និយាយ​ថា​នាង​សម្លឹង​រក​នរណា​ម្នាក់​ដែល​ធ្វើ​ឲ្យ​នាង​សើច​ជា​មួយ​នឹង​ចារឹក​លក្ខណៈ​ល្អ។ ប៉ុន្តែ​បុរស​ម្នាក់​នោះ​ត្រូវ​តែ​ខ្ពស់​ជាង​នាង។ ចំណែក​ឯ បវរកញ្ញា​អាមេរិក​វិញ នាង​និយាយ​ថា​ អ្វី​ដែល​សំខាន់​បំផុត​​នោះ​គឺ​បុរស​ម្នាក់​នោះ​មាន​ភាព​កំប្លែង​ជាមួយ​ចារឹក​លក្ខណៈ​ល្អ និង មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​​ក្នុង​ការ​ដឹក​នាំ​គ្រួសារ។

គួរ​រំឭក​ថា Leila Lopes ជា​បវរកញ្ញា​ចក្កវាឡ​ឆ្នាំ ២០១១។ នាង​មាន​ឈ្មោះ​ពេញ​ថា Leila Luliana da Costa Viera Lopes។ នាង​មាន​ភ្នែក​ពណ៌​ត្នោត និង សក់​ខ្មៅ​រលើប​រលោង ។  Leila Lopes កើត​នៅ នៅ​ថ្ងៃ​ទី ២៦ ខែ កុម្ភៈ ឆ្នាំ ១៩៨៦ នៅ​ Benguela ប្រទេស Angola និង​ជា​និស្សិត​គ្រប់​គ្រង​ពាណិជ្ជកម្ម​នៃ​ចក្រភព​អង់គ្លេស។ នាង​មាន​កម្ពស់ ១៧៩ សង់ទីម៉ែត្រ។  រីឯ  Alyssa Campanella នាង​កើត​នៅ​ថ្ងៃ​ទី ២១ ខែ មីនា ​ឆ្នាំ ១៩៩០។  នាង​មាន​សក់​ពណ៌​ក្រហម ភ្នែក​ពណ៌​បៃ​តង និង មាន​កម្ពស់ ១៧៤ សង់ទីម៉ែត្រ។  Alyssa Campanella គឺ​ជា​បវរកញ្ញា​តំណាង​ឲ្យ​សហរដ្ឋអាមេរិក​ក្នុង​ការ​ចូល​រួម​ប្រកួត​បវរកញ្ញា​ចក្កវាឡ​ឆ្នាំ ២០១១​ដែល​ប្រារព្ធ​នៅ​ទី​ក្រុង São Paulo ប្រទេស​ប្រេស៊ីល និង ជាប់​ជា​បេក្ខភាព​បវរកញ្ញា​ក្នុង​ចំណោម top 16៕

ប្រែ​សម្រួល៖ ថារី
ប្រភព៖ hollywoodlife & wikipedia