Canonប្រកាសម៉ាស៊ីនថតរូប 5D Mark III Trackback
ថ្មីៗនេះក្រុមហ៊ុនCanon បានប្រកាសម៉ាស៊ីនថតរូបស៊េរីថ្មី Canon EOS 5D Mark III ជាផ្លូវការហើយបន្ទាប់ពីមានលេចឮពាក្យចចាមអារ៉ាមកាលពីខែមុនថាក្រុមហ៊ុនមួយនេះគ្រោងប្រកាសម៉ាស៊ីនថតរូបស៊េរីចុងក្រោយ DSLR។ នេះដោយយោងទៅតាមគេហទំព័រ geeky-gadgets ដែលបានចុះផ្សាយកាលពីព្រឹកមិញ។


Canon 5D Mark III ស៊េរីថ្មីនេះនឹងភ្ជាប់មកជាមួយអេក្រង់ LCDទំហំ ៣,២អ៊ីញ, កាមេរ៉ាទំហំ 22.3-megapixel full-frame Canon CMOS sensor, Imaging Processor ប្រភេទDIGIC 5+, ប្រើប្រព័ន្ធauto-focus 61 point, ISO ចាប់ពី ១០០ ទៅ ២៥,៦០០ តែអាចពង្រីកដល់ ១០២,៤០០, អាចថតវីដេអូកម្រិត full high definition 1080p ក្នុងល្បឿន ៦ frame ក្នុងមួយវិនាទី និងមានមុខងារពីរបន្ថែមទៀតដូចជា H.264 compression engine និងtimecode-embedding ។


កាមេរ៉ាស៊េរីថ្មីនេះនឹងមានដាក់លក់ខែក្រោយនេះក្នុងតម្លៃ ៣,៥០០ដុល្លារសម្រាប់ម៉ាស៊ីនថតរូបតែមួយមុខ(body)និងតម្លៃ ៤,៣០០ដុល្លារមានភ្ជាប់ជាមួយ lens 24-105mm f/4 ៕
ប្រែសម្រួល៖ សុភ័ក្ត












