និស្សិតសោយសុខសិចកណ្តាលផ្លូវ ផ្អើលពិភពអ៊ីនធឺណិត Trackback
និស្សិតមួយគូ បង្កើតរឿងយ៉ាងភ្ញាក់ផ្អើល ក្នុងពិភពអ៊ីនធឺណិតនៅប្រទេសចិន ដោយពួកគេសោយសុខសិចយ៉ាងគឃ្លើននៅតាមកន្លៀតផ្លូវសាធារណៈទាំងកណ្តាលថ្ងៃត្រង់ ដោយពុំបានគិតពីខ្សែភ្នែកអ្នកដទៃនោះឡើយ។ គូស្នេហ៍ក្តៅខ្លួនឆេះរោលរាលមួយគូនេះ ស្ម័គ្ររួមរ័កជាមួយគ្នា ក្បែរបង្អូចផ្ទះប្រជាពលរដ្ឋ ហើយត្រូវគេលួចថតរូបបានទៀត។ ដើម្បីការពារកុំឲ្យមានបញ្ហា អ្នកថតនិងបង្ហោះរូបភាពនេះ មិនបានប្រាប់ពីពេលវេលា និងទីកន្លែងពិតប្រាកដ ដែលអ្នកទាំងពីរនោះបានប្រព្រឹត្តនោះទេ។

តាមព្រឹត្តិបត្រចេញផ្សាយកាលពីឆ្នាំ២០១១ នៃការស្ទាបស្ទង់មតិរបស់ក្រុមហ៊ុនផលិតស្រោមអនាម័យដ៏ធំម៉ាក Durex នៅក្នុងទីក្រុងប៉េកាំង ដកស្រង់ដោយកាសែត ភ្នំពេញប៉ុស្តិ៍ បានបង្ហាញថា ចិនបានក្លាយជាប្រទេសមួយមានភាពទូលំទូលាយខាងសម្ព័ន្ធភាពរួមភេទ។ ប្រភពដដែល បានបង្ហាញផងដែរថា មានអត្រាដល់ទៅ ៣៤% ឯណោះសម្រាប់មនុស្សចូលចិត្តមានដៃគូរួមរ័ក ច្រើនជាងម្នាក់ ខណៈការស្រាវជ្រាវនៅឆ្នាំ២០០៦ គឺមានអត្រាតែ ២៨% ប៉ុណ្ណោះ។ ប្រជាជនចិនតែ ៣០% ប៉ុណ្ណោះដែលរួមភេទដោយសារតែសេចក្ដីស្រឡាញ់ ខណៈនៅឆ្នាំ២០០៦ មានអត្រារហូតដល់ទៅ ៥២%។


ដោយ៖ សុផាត
ប្រភព និងរូបភាព៖ chinasmack











