Sabay PC នាំកុំព្យូទ័រយួរដៃស៊េរី២០១២ពីរម៉ូដែលមកកម្ពុជា Trackback
ថ្មីៗនេះ Sabay PC បាននាំកុំព្យូទ័រយួរដៃស៊េរីថ្មីឆ្នាំ២០១២ពីរម៉ូដែលដ៏ស្រស់ស្អាតគឺ NOTEBOOK RV418 CORE I3 និង NOTEBOOK NP-300E4Z CORE I5របស់ក្រុមហ៊ុន Samsung មកចរាចរណ៍លក់នៅលើទីផ្សារប្រទេសកម្ពុជា។

NOTEBOOK RV418 CORE I3 មួយគ្រឿង ៤៩៩ ដុល្លារអាមេរិក
NOTEBOOK RV418 CORE I3 មានអេក្រង់ធំទូលាយ ១៤ អ៊ីង LED HD និងដំណើរការណ៍ដោយ Processor Intel Core i3 ដែលមានល្បឿន 2.1 Ghz ជាមួយក្រាហ្វិក GMA HD Graphics ។ កុំព្យូទ័រយួរដៃស៊េរីនេះបានបំពាក់មកជាមួយ RAM ទំហំ 2GB ប្រភេទ DDR3 ជាមួយសមត្ថភាពផ្ទុកទិន្នន័យដ៏ធំមហិមា 640 GB ដែលនេះពិតជាអាចបំពេញសេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់បានយ៉ាងគាប់ចិត្ត។ ជាមួយគ្នានេះ NOTEBOOK RV418 មានប្រព័ន្ធ Wireless 802.11 b/g/n និង Bluetooth V3.0 ងាយស្រួលក្នុងតភ្ជាប់ជាមួយឧបករណ៍ផ្សេងៗ ជាពិសេសការបើកមើលគេហទំព័រផ្សេងៗលើអ៊ីនធឺណិត។

NOTEBOOK NP-300E4Z CORE I5 មួយគ្រឿង ៥៩៩ ដុល្លារអាមេរិក
ចំណែកមួយស៊េរីទៀត NOTEBOOK NP-300E4Z CORE I5 មានលក្ខណៈពិសេសប្រហាក់ប្រហែលគ្នានឹង NOTEBOOK RV418 CORE I3 ប៉ុន្តែគ្រាន់តែស៊េរីនេះប្រតិបត្តិការណ៍ជាមួយ CPU ប្រភេទ Intel Core i5 និងបំពាក់ជាមួយRAM មានទំហំធំដល់ទៅ ៤ GB ប្រភេទ DDR3 ជាមួយថ្ម Lithium-ion ៦ Cell កម្លាំង ៤៤០០mAh និងក្រាហ្វិក nVidia GeForce GT 520 MX ។ ចំណែកសមត្ថភាពផ្ទុកគឺ ៦៤០ GB និងអាចប្រើជាមួយ SD, SDHC, SDXC និង MMC ដើម្បីដោតភ្ជាប់ប្រើជាមួយកុំព្យូទ័រ។
ប្រិយមិត្តនិងមិត្តយុវវ័យដែលជាវផលិតផលកុំព្យូទ័រយួរដៃទាំងពីរម៉ូដែលនេះ នឹងទទួលបានការថែមជូនកាបូបយូរនិង Flash USB ទំហំ 4GB ដ៏ស្រស់ស្អាតផងដែរ។
ព័ត៌មានលំអិតបន្ថែមអាចសាកសួរបាននៅ Sabay PC Showroom ស្ថិតនៅអាគារ BS ជាន់ផ្ទាល់ដី តាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងកម្ពុជាក្រោម ឬអាចសាកសួរព័ត៌មានបន្ថែមតាមទូរស័ព្ទលេខ 023 884 880។
អត្ថបទ៖ ប៊ុណ្ណារ៉ា











