កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​គេហទំព័រ bgr បាន​ឲ្យ​ដឹង​ថា tablet ជំនាន់​ទី​៣​របស់​ក្រុមហ៊ុន appleThe New iPad” ឥឡូវ​នេះ​អាច jailbreak បាន​ហើយ ចំណែក​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាកល​នឹង​ចាប់ផ្ដើម​ក្នុង​ពេល​ឆាប់ៗ​នេះ។

គ្រាន់​តែ iPad ស៊េរី​ថ្មី​នេះ​ចេញ​លក់​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ iPhone hacker ដែល​មាន​ឈ្មោះ​ថា MuscleNerd អាច​រក​គន្លឹះ​ដើម្បី jailbreak បាន​បាត់​ទៅ​ហើយ។ Hacker ដដែល​នេះ​បាន​ប្រើប្រាស់ គណនេយ្យTwitter ដើម្បី​ប្រកាស​ការ​រក​ឃើញ​របស់​ខ្លួន តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​លោក​បាន​កត់​សម្គាល់​ឃើញ​ថា “នេះ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ”។

MuscleNerd បាន​បង្ហោះ​រូប screenshot ពីរ​ដើម្បី​បញ្ជាក់​ពី​អ្វី​ដែល​លោក​បាន​រក​ឃើញ ដែល​រូប​ទី​មួយ​បង្ហាញ​ពី root access និង​មួយ​ទៀត​បង្ហាញ​ពី​កម្មវិធី Cydia៕

សូម​បន្ត​តាម​ដាន​វីដេអូ​ខាង​ក្រោម៖

ប្រែ​សម្រួល៖ សេង សុភ័ក្ត
ប្រភព៖
bgr
រូបភាព៖ redmondpie, bgr