ចំណងស្នេហ៍Lea Michele និងCory Monteithប្រហែលត្រូវបញ្ចប់ Trackback
តាមប្រភពជិតស្និទ្ធនឹង Cory Monteith បានឲ្យដឹងថាចំណងស្នេហ៍រវាង Lea Michele និង Cory Monteith ប្រហែលជាត្រូវបញ្ចប់ ប៉ុន្តែប្រភពមិនបានបង្ហើបថា វានឹងបញ្ចប់ក្រោយពេលពួកគេទាំងពីរបញ្ចប់ការថតឲ្យ Glee ដែរឬអត់នោះទេ។

ប្រភពបានពន្យល់ថា “ពួកគេទាំងពីរកំពុងរីករាយនឹងគ្នាណាស់ ព្រោះវាជារឿងងាយស្រួល។ ពួកគេធ្វើការជាមួយគ្នា និង ឃើញមុខគ្នាជាញឹកញាប់។ ប៉ុន្តែនៅពេលដែលពួកគេមិនបានជួបមុខគ្នារៀងរាល់ថ្ងៃ ខ្ញុំយល់ថាអារម្មណ៍ជិនណាយរបស់ពួកគេទាំងពីរនឹងកើតមានជាមិនខាន”។
តារាសម្ដែងនិងចម្រៀង Lea Michele សញ្ជាតិអាមេរិកវ័យ 25 ឆ្នាំបានបែកបាក់ជាមួយអតីតមិត្តប្រុសរបស់នាង Theo Stockman កាលពីខែកញ្ញា និង ចាប់ផ្ដើមទាក់ទងជាមួយ តារាសម្ដែងនិងតន្ត្រីករសញ្ជាតិកាណាដា Cory Monteith វ័យ 29 ឆ្នាំក្រោយបែកបាក់ពីមិត្តប្រុសចាស់បានពីរបីខែ។
ដូច្នេះ តើប្រិយមិត្តយល់ថា Lea Michele និង Cory Monteith អាចបែកបាក់ដូចការលើកឡើងរបស់ប្រភពជិតស្និទ្ធនឹង Cory ដែរទេ?
ប្រែសម្រួល៖ កែ ស្រីមួយ
ប្រភព ៖ hollywoodlife
រូបភាព៖ hollywoodlife &zimbio











