ទូរស័ព្ទស៊េរីថ្មីរបស់ Microsoft Trackback
Microsoft ជាក្រុមហ៊ុនដែលបង្កើតកម្មវិធីដ៏ធំរបស់ពិភពលោក បានបង្កើតទូរស័ព្ទស៊េរីថី្ម “Kin”

Kin គឺជាទូរស័ព្ទដៃដែលមានឯកទេសខាង “Upload ជំនាន់ក្រោយបង្អស់” ដែលអាចអោយអ្នកប្រើប្រាស់ទាំងអស់អាចទាក់ទងគ្នាបានកាន់តែប្រសើរជាងមុនតាមរយៈការចែករំលែករូបភាព រឺវីដេអូខ្លីៗ និងរាល់ប្រព័ន្ធទិន្នន័យផ្សេងៗទៀត។ អ្នកនាំពាក្យរបស់ Microsoft ក៏បានបញ្ជាក់ផងដែរថា អ្នកប្រាកដជាមានអារម្មណ៍កាន់តែអស្ចារ្យ តាមរយៈសម្ថភាពរបស់ទូរស័ព្ទដៃដ៏ប្រណិតនេះ។ លោកអ្នកគ្រាន់តែចំណាយពេល ១៥នាទីប៉ុណ្ណោះដោយចុចប៊ូតុង Refresh តែម្តងនោះអ្វីៗគ្រប់យ៉ាងនឹងស្ថិតក្នុងដៃរបស់អ្នក។ ភាពអស្ចារ្យទាំងនេះគឺអាស្រ័យទៅលើServerដែលបញ្ជាអោយ Facebook, Twitter, Myspace និង Windows Live ចាប់យកនូវព័ត៌មានពីបរិយាកាសបានកំរិតណា។ វិស្វករម្នាក់ក៏បាននិយាយផងដែរថា “យើងមិនចង់អោយឧបករណ៍ទាំងអស់ ទទួលនិងទាញយកទិន្នន័យចេញតែពីប្រព័ន្ធ Network ប៉ុណ្ណោះទេ គឺយើងត្រូវធ្វើយ៉ាងណាអោយសម្ថភាពរបស់វាខ្ពស់ជាងនេះ”។ គួរបញ្ជាក់ផងដែរថា សម្ថភាពដ៏អស្ចារ្យទាំងនេះគឺវាពឹងផ្អែកទាំងស្រុងទៅលើប្រព័ន្ធ 3G និងតំលៃ។ ដូចពាក្យមួយឃ្លាដែលបានពោលថា”គុណភាពតាមតំលៃ”។
បកប្រែដោយ : ជីព ចិត្ត










