ខណៈ​ដែល​កីឡាតិន្នីស​កាន់​តែ​មាន​ប្រជាប្រិយភាព​ សហរដ្ឋអាមេរិក​នៅ​តែ​នាំ​មុខ​ផ្នែក​នារី​លើ​វិស័យ​កីឡា​នេះ​គឺ​បងប្អូន​ស្រី Williams ប៉ុន្តែ​សំនួរ​មួយ​ដែល​ត្រូវ​បាន​គេ​លើក​ឡើង​នោះ​គឺ​តើ​កីឡាករ​តិន្នីស​ផ្នែក​បុរស​របស់​អាមេរិក​ទៅ​ណា​អស់​ហើយ​ទើប​ពួក​គេ​គ្មាន​ឈ្មោះ​នៅ​ក្នុង​តារាង​កីឡាករ​តិន្នីស​កំពូល​ទាំង​១០​របស់​ពិភពលោក?
លំដាប់​កីឡាករ​កំពូល​ផ្នែក​វាយ​តិន្នីស​ ATP ដែល​បាន​ចេញ​កាល​ពី​ម្សិលមិញ​នេះ​មិន​មាន​កីឡាករ​របស់​អាមេរិក​ទេ គឺ​ពិត​ជា​ខុស​ឆ្ងាយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ចេញ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៧៣។

បច្ចុប្បន្ន​កីឡាករ Andy Roddick គឺ​ជា​កីឡាករ​សញ្ជាតិ​អាមេរិក​ដែល​ឈរ​នៅ​លំដាប់​ខ្ពស់​បំផុត​គឺ​នៅ​ចំណាត់​ថ្នាក់​លេខ​១១​របស់​ពិភពលោក។
អតីត​ម្ចាស់​ជើង​ឯក​ US Open បាន​ចាញ់​កីឡាករ​របស់​បារាំង​គួរ​អោយ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​កម្មវិធី Washington Classic កាល​ពី​សប្ដាហ៍​កន្លង​ទៅ​គឺ​មាន​ន័យ​ថា កីឡាករ​វាយ​តិន្នីស​របស់​អាមេរិក​មិន​មាន​នៅ​ក្នុង​ចំណោម​កីឡាករ​កំពូល​ទាំង​១០​របស់​ពិភពលោក​ទេ ដែល​នេះ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ការ​ចាត់​ចំណាត់​ថ្នាក់​កីឡាករ​វាយ​តិន្នីស​ក្នុង​រយៈ​ពេល​៣៧​ឆ្នាំ​មក​នេះ។

អ្វី​ដែល​កាន់​តែ​មិន​អាច​ប្រកែក​បាន​គឺ​នៅ​ក្នុង​ចំណោម​កីឡាករ​កំពូល​ទាំង​១០០​នាក់​ មាន​កីឡាករ​អាមេរិក​ត្រឹម​តែ​៦​នាក់​ប៉ុណ្ណោះ៕

បកប្រែៈ ស្រ៊ុន ម៉េងគាង