កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ក្រុមហ៊ុន Acer បាន​ប្រកាស tablet ប្រើ​CPU quad-core ដំបូង​បំផុត​ដែល​មាន​ឈ្មោះ​ថា Acer Iconia Tab A510 សម្រាប់​ដាក់​លក់​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​និង​កាណាដា។ នេះ​ដោយ​យោង​តាម​គេហទំព័រ bgr។

Tablet ស៊េរី​ថ្មី​នេះ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ជា៖

- អេក្រង់​ទំហំ ១០.១អ៊ីញ​ព្រម​ជាមួយ resolution 1,280 x 800-pixel
- ប្រើ chipset NVIDIA Tegra 3
- RAM ទំហំ 1GB
- អង្គ​ចងចាំ​ខាង​ក្នុង​ទំហំ 32GB
- មាន slot microSD សម្រាប់​បន្ថែម​ទំហំ​អង្គ​ចងចាំ
- រន្ធ HDMI
- កាមេរ៉ា​ខាង​ក្រោយ​ទំហំ 5-megapixel និង​ខាង​មុខ​ទំហំ 1-megapixel
- ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.0 Ice Cream Sandwich
- ថ្ម​កាន់​បាន​រយៈ​ពេល ១២ម៉ោង

Acer Iconia Tab A510 មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​និង​កាណាដា​ក្នុង​តម្លៃ ៤៥០​ដុល្លារ​អាមេរិក​ជាមួយ​នឹង​ពណ៌ពីរសម្រាប់ជ្រើសរើសគឺ៖ ប្រាក់​និង​ខ្មៅ​។ ប្រភព​ខាង​លើ​មិន​បាន​បញ្ជាក់​ប្រាប់​ពី​កាល​បរិច្ឆេទ​ដាក់​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​នោះ​ទេ៕


ប្រែ​សម្រួល៖ សេង សុភ័ក្ត
ប្រភព
bgr
​រូបភាព៖ bgr, androidauthority