iPhone 5 ៤.៦អ៊ីញបង្ហាញខ្លួនត្រីមាស ទី២? Trackback
ថ្មីៗនេះសារព័ត៌មាន Reuters បានឲ្យដឹងថាទូរស័ព្ទ iPhone ជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple នឹងមានរូបរាងស្ដើងព្រមជាមួយអេក្រង់ទំហំធំ ៤.៦អ៊ីញ ប្រភេទ retina display ហើយគ្រោងចេញនៅត្រីមាសទី២។ នេះដោយយោងតាមបណ្ដាញសារព័ត៌មានរបស់កូរ៉េខាងត្បូងដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

សារព័ត៌មាន Maeil Business Newspaper បានឲ្យដឹងថាក្រុមហ៊ុន Apple បានសម្រេចចិត្តផលិត iPhone ជំនាន់ក្រោយជាមួយនឹងអេក្រង់ទំហំ ៤.៦អ៊ីញព្រមទាំងបានចាប់ផ្ដើមកុម្ម៉ង់ទិញអេក្រង់ទាំងនោះពីក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនហើយ។ ទាក់ទិននឹងព័ត៌មានខាងលើនេះក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំទាំងពីររបស់ Apple ដែលមានដូចជា LG Display និង Samsung Electronics Co បានធ្វើការបដិសេធមិនបញ្ចេញមតិ។

អីចឹងបើសិនជាព័ត៌មានខាងលើនេះត្រឹមត្រូវមែននោះ iPhone ជំនាន់ក្រោយ (iPhone 5) នឹងក្លាយជា device ជំនាន់ទី៤ដែលបានបំពាក់មកជាមួយអេក្រង់ប្រភេទ Retina បន្ទាប់ពី The new iPad, iPhone 4S និង iPhone 4៕
ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ? ចង់ឲ្យ iPhone រក្សាទំហំដដែល ឬធំជាងមុន?
ប្រែសម្រួល៖ សេង សុភ័ក្ត
ប្រភព៖ Reuters
រូបភាព៖ adr-studio











