Nokia កាត់បន្ថយបុគ្គលិក ១ពាន់នាក់ នៅហ្វាំងឡង់ Trackback
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗនេះសារព័ត៌មាន Reuters បានចុះផ្សាយថាក្រុមហ៊ុន Nokia បានសម្រេចកាត់បន្ថយបុគ្គលិករបស់ខ្លួននៅក្នុងទីក្រុង Salo ប្រទេស ហ្វាំងឡង់ ចំនួន ១ពាន់នាក់។

ក្រុមហ៊ុន Nokia បានថ្លែងថាគម្រោងកាត់បន្ថយបុគ្គលិកដ៏ធំនេះនឹងចាប់ផ្ដើមជាបន្តបន្ទាប់ដែលគម្រោងកាត់បន្ថយបុគ្គលិកចំនួនច្រើនជាងគេនឹងចាប់ផ្ដើមនៅចុងខែមិថុនាខាងមុននេះ។ ចំណែកបុគ្គលិកដែលនៅសេសសល់នឹងផ្ដោតសំខាន់ទៅលើម៉ូតទូរស័ព្ទថ្មីៗសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធទូរស័ព្ទនៅទ្វីបអឺរ៉ុប។
សូមបញ្ជាក់ថាក្រុមហ៊ុនមួយនេះកំពុងស្ថិតនៅត្រង់ចំណុចកណ្ដាលនៃកំណែទម្រង់ដ៏ធំមួយក្រោមការដឹកនាំរបស់នាយកប្រតិបត្តិថ្មីគឺលោក Stephen Elop ដែលបានរៀបចំគម្រោងនិងបានកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ជុំវិញពិភពលោកកាលពីឆ្នាំមុន៕
តើយុទ្ធសាស្ត្រកាត់បន្ថយបុគ្គលិកនេះអាចនឹងប៉ះពាល់ដល់អនាគតក្រុមហ៊ុន Nokia ឬទេ? ចុះបើប៉ះពាល់តើក្រុមហ៊ុនមួយនេះនឹងក្លាយទៅជាយ៉ាងណា?
ប្រែសម្រួល៖ សេង សុភ័ក្ត
ប្រភពនិងរូបភាព៖ reuters












