iMoreថា iPhone 5 រក្សាទំហំដដែលតែកែប្រែទាំងអស់! Trackback
របាយការណ៍ថ្មីមួយដែលចេញពីគេហទំព័រ imore កាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះបានឲ្យដឹងថាទំហំអេក្រង់របស់ iPhone 5 នឹងនៅរក្សាដដែល ក៏ប៉ុន្តែរូបរាងនិងលក្ខណៈសម្បត្តិផ្សេងៗទៀតនឹងកែប្រែទាំងអស់។

ប្រភពខាងលើបានឲ្យដឹងថា iPhone ជំនាន់ក្រោយនេះនឹងបង្ហាញខ្លួននៅខែកញ្ញាឆ្នាំនេះដោយបំពាក់មកជាមួយអេក្រង់ទំហំ ៣.៥ អ៊ីញដដែល តែមានលក្ខណៈសម្បត្តិថ្មីមួយចំនួនដូចជា៖ បំពាក់មកជាមួយបច្ចេកវិទ្យា 4G LTE ដូចមាននៅលើ The new iPad, បង្រួមទំហំរន្ធដោតឆ្នាំងសាក 30-pin dock connector ឲ្យតូចជាងមុនហៅថា micro-dock connector វិញប្រហាក់ប្រហែលនឹងកំណែទម្រង់ Sim Card ដែលក្រុមហ៊ុន Apple បានធ្វើកន្លងមកនៅលើ iPhone 4ដោយបង្រួមពី mini-SIM ក្លាយជា micro-SIM ក្នុងឆ្នាំ២០១០។
![]()





គួររំលឹកផងដែរថានេះជាព័ត៌មានទី២ហើយដែលចេញផ្សាយពី iPhone 5 បន្ទាប់ពីបណ្ដាញសារព័ត៌មានរបស់កូរ៉េខាងត្បូងមួយបានអះអាងកាលពី ថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះថាទូរស័ព្ទ iPhone ជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple (iPhone 5) នឹងមានរូបរាងស្ដើងព្រមជាមួយអេក្រង់ទំហំធំ ៤.៦អ៊ីញ ប្រភេទ retina display ហើយគ្រោងចេញនៅត្រីមាសទី២ ខាងមុខនេះ។
តែដរាបណាក្រុមហ៊ុន Apple មិនទាន់ចេញមុខមកបកស្រាយ ព័ត៌មានទាំងពីរខាងលើនេះអាចនឹងមានការប្រែប្រួល៕
ប្រែសម្រួល៖ សេង សុភ័ក្ត
ប្រភព៖ imore
រូបភាព៖ businessinsider












