ខ្សឹបៗ…តោះជួបSuper Modelខាងដើមទ្រូង Trackback
តារាម៉ូដែល Wang Mingming បានគ្រងមកុដជយលាភីក្នុងកម្មវិធីប្រកួតជ្រើសរើសតារាម៉ូដែលដើមទ្រូងស្អាត(Breast Model Contest) ដែលប្រារព្ធឡើងនៅ ផ្សារទំនើប Guogou Square ទីក្រុង Hefei ខេត្តAnhui ប្រទេសចិន កាលពីថ្ងៃទី២៥ខែមីនា។ ចំណែកឯជយលាភីលេខ ២ បានទៅនាង Zhang Chenyu និង លេខ ៣ នាង Zheng Pengpeng ។

កម្មវិធី ប្រកួតនេះចែកចេញជា ៣ វគ្គក្នុងនោះមានវគ្គ បង្ហាញម៉ូដសំលៀកបំពាក់ចូលរួមកម្មវិធីសមោសរ ការបង្ហាញម៉ូដឈុតហែលទឹក និង ចុងក្រោយគឺការបង្ហាញទេពកោសល្យផ្ទាល់ខ្លួនរបស់បេក្ខនារីដែលបានចូលរួមប្រកួតសរុបទាំងអស់ចំនួន ១៣នាក់។
បន្ទាប់ពីមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ តារាម៉ូដែល Wang Mingming បានគ្រងតំណែងម្ចាស់ជយលាភី និង ទទួលបានប្រាក់ឧបត្ថម្ភផ្នែកកែសម្ផស្ស(plastic surgery funds) ជាទឹកប្រាក់ប្រមាណ ១ លានយន់ (១៥៨.៥៦២,៣៧ដុល្លារអាមេរិក) និង តារាម៉ូដែលលេខ ២ នាង Zhang Chenyu បានទទួលប្រាក់៥០០ ពាន់យន់(៧៩.២៨០,៧៨ដុល្លារអាមេរិក) និង លេខ ៣ Zheng Pengpeng បានទទួលប្រាក់ ៣០០ពាន់យន់(៤៧.៥៧០,២៧ដុល្លារអាមេរិក)។
អ្នករៀបចំកម្មវិធីបានប្រកាសថាការប្រារព្ធកម្មវិធីប្រកួតជ្រើសរើសតារាម៉ូដែលដើមទ្រូងស្អាតនេះឡើង ក្នុងគោលបំណងដាស់តឿនដល់ស្ត្រីឲ្យយល់ប្រុងប្រយ័ត្នពីបញ្ហាសុខភាពដើមទ្រូង និង ផ្ដល់ឱកាសឲ្យស្ត្រីបានបង្ហាញពីភាពជឿជាក់របស់ពួកគេ។
គួររំឭកថា មុននឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រ(វគ្គទី ២)នេះ កម្មវិធីប្រកួតជ្រើសរើសតារាម៉ូដែលដើមទ្រូងស្អាត( Breast Model Contest ) ធ្លាប់មានការប្រកួតជម្រុះម្ដងរួចមកហើយកាលពីថ្ងៃ ទី ១២ ខែ កុម្ភៈ៕








ប្រែសម្រួល៖ កែ ស្រីមួយ
ប្រភព& រូបភាព៖ chinabuzz











