ទូរស័ព្ទជាមធ្យោបាយសម្រាប់ភូតភរនិងបោកបញ្ឆោត! Trackback
ជាការពិតណាស់នៅក្នុងយុគសម័យបច្ចេកវិទ្យានេះ ទូរស័ព្ទបានក្លាយជាមធ្យោបាយសម្រាប់ធ្វើការប្រាស្រ័យទាក់ទងគ្នា ដែលសង្គមមនុស្សបច្ចុប្បន្នរស់នៅមិនអាចខ្វះបាន។

ជាមួយគុណសម្បត្តិដ៏ច្រើនអនេកនេះ បើតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញឲ្យដឹងថា ទូរស័ព្ទបានក្លាយជាឧបករណ៍ ដែលធ្វើឲ្យមនុស្សកាន់តែងាយទទួលរងនូវការបោកបញ្ឆោត ឬភូតកុហកផ្សេងៗ។ តើមានមូឡហេតុអ្វីទៅបានជាមានការលើកឡើងបែបនេះ? ការពិតមួយគឺថា ទំនាក់ទំនងតាមទូរស័ព្ទ ងាយស្រួល ឆាប់រហ័សនិងមិនចាំបាច់ជួបមុខគ្នា ដូច្នេះរាល់កាយវិការ ពាក្យសម្ដីឬទង្វើណាមួយដែលអាចបង្ហាញចេញនូវចេតនាកុហក ពិតជាពិបាកឲ្យគេកត់សម្គាល់។
មនុស្សដែលមានចេតនាកុហក ពិតជាពិបាកលាក់បាំងនូវទង្វើកុហករបស់ខ្លួនតាមរយៈកែវភ្នែក ភាសាកាយវិការ ឬពាក្យសម្ដីហេតុនេះគេអាចជ្រើសរើសមធ្យោបាយការខលទូរស័ព្ទ ឬការផ្ញើ SMS ដែលការធ្វើបែបនេះពិបាកឲ្យអ្នកដទៃដឹង ក្រៅពីខ្លួនគេនោះ។
តើទូរស័ព្ទពិតជាបានផ្លាស់ប្ដូរវិធីដែលអ្នកទំនាក់ទំនងជាមួយអ្នកដទៃ! តើវាជាម៉ាស៊ីនសម្រាប់បោកបញ្ឆោតដូចការរៀបរាប់ខាងលើ? ចុះចំណែកមិត្តអ្នកអានវិញ ធ្លាប់ប្រើឧបករណ៍មួយនេះដើម្បីបោកបញ្ឆោតនរណាម្នាក់ដែរឬទេ?
ដោយ៖ ប៊ុណ្ណារ៉ា
ប្រភព៖ webpronews












