អ៊ីតាលីជោគជ័យក្នុងការផលិតត្រីយន្ត Trackback
ត្រីយន្តដំបូងបង្អស់ដែលមានលទ្ធភាពអាចហែលក្នុងកម្រិតទឹកហូរខុសៗគ្នា លាយឡំជាមួយនឹងត្រីពិតប្រាកដផ្សេងៗទៀត ដោយមានកាយវិការរស់រវើកដូចគ្នា។ នេះជាលទ្ធផលសហស្រាវជ្រាវរវាងក្រុម ប្រឹក្សាស្រាវជ្រាវជាតិអ៊ីតាលី រួមជាមួយសាកលវិទ្យាល័យញូវយ៉ក ដែលចេញផ្សាយលើគេហទំព័រស៊ីនហួ កាលពីព្រឹកថ្ងៃទី ១២ មេសានេះ។

ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា តាមរយៈការពិសោធន៍ ពួកគេបានរកឃើញ ម៉ូលេគុលម្យ៉ាងក្នុងត្រីដែលអាចធ្វើចលនាផ្លាស់ទីបាន ហើយពួកគេក៏លេចចេញជាគំនិតក្នុងការសាងជាត្រីយន្ត(Robotic Fish) ឡើង ដែលគោលបំណងឲ្យត្រីយន្ត សិប្បនិម្មិតមួយនេះអាចធ្វើចលនាបានដូចត្រីដែលមានអាយុធម្មតា។
តើមិត្តយុវវ័យយល់យ៉ាងណាចំពោះរបកគំហើញនេះ?












