ទាយមើល៍ នារីម្នាក់នេះអាយុប៉ុន្មាន? Trackback
កាលពីជាងមួយខែមុន Sabay ធ្លាប់ចុះផ្សាយពីអ្នកស្រី Annette Larkins ដែលមានអាយុ ៧០ ឆ្នាំម្នាក់ តែមានសម្រស់ក្មេងដូចអាយុ ៤០ ឆ្នាំអីចឹង នៅរដ្ឋ Florida សហរដ្ឋអាមេរិក។ ប៉ុន្តែ ឥឡូវនេះ ស្ត្រីជនជាតិជប៉ុន Masako Mizutani កំពុងធ្វើមហាជនជប៉ុនមានមន្ទិលសង្ស័យ និងភ្ញាក់ផ្អើលជាខ្លាំងពីសម្រស់របស់នាង។
អ្នកនាង Masako មានសម្រស់ស្អាតវ័យក្មេងដូចអាយុ ២០ ឆ្នាំអីចឹង តែតាមការពិតនាងមានអាយុ ៤៣ ឆ្នាំហើយ ព្រមទាំងមានកូនពីរទៀតផង ដែលក្នុងនោះកូនស្រីច្បងនាងមានអាយុ ២០ ឆ្នាំហើយ។ នាងត្រូវគេឲ្យឈ្មោះថា ជា”ស្ត្រីមិនចេះចាស់របស់ជប៉ុន”។

រូបអ្នកនាង Masako វ័យ ៤៣ ឆ្នាំ តាមអ៊ីនធឺណិត
ជាពិសេស ពេលនាងបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ កាន់តែធ្វើឲ្យមហាជនមានមន្ទិលសង្ស័យជាខ្លាំងរវាងរូបថតនាងតាមអ៊ីនធឺណិត និងរូបរាងពិត។ រូបរាងពិតរបស់នាង មើលទៅហាក់ដូចជាចាស់ជាងរូបក្នុងអ៊ីនធឺណិតដល់ទៅ ១០ ឆ្នាំឯណោះ។ អ្នកខ្លះសង្ស័យថា នាងប្រើកម្មវិធី Photoshop ដើម្បីកែកុនរូបថតនាង។ ទោះជាយ៉ាងណាក៏ដោយ នាងនៅតែក្មេង ស្រស់ស្អាតដដែលនៅលើកញ្ចក់ទូរទស្សន៍។

រូបអ្នកនាង Masako វ័យ ៤៣ ឆ្នាំតាមកញ្ចក់ទូរទស្សន៍
ខណៈដែលបង្ហាញមុខតាមកម្មវិធីទូរទស្សន៍ជប៉ុន នាងត្រូវគេមើលឃើញថា មានស្បែកទន់ស្អាតរលោងមិនគួរឲ្យជឿ។ នាងក៏បានបង្ហើបប្រាប់អាថ៌កំបាំងខ្លះៗពីការរក្សាសុខភាព និងសម្រស់ផងដែរ ដែលក្នុងនោះនាងត្រូវចំណាយពេលរហូតដល់ទៅ ៥ ម៉ោងក្នុងមួយថ្ងៃ ដើម្បីថែទាំស្បែកនាង។ វិធីថែរក្សាសម្រស់មានដូចជា ញ៉ាំទឹកឲ្យបានច្រើន ដើម្បីបញ្ចេញជាតិពុលក្នុងខ្លួន និងស្បែក បរិភោគអាហារស្រស់ ប្រកបដោយសុខភាព និងមានតុល្យភាព ប្រើក្រែមលាបស្បែកមានវីតាមីន E ប្រើក្រែមការពារកម្ដៅថ្ងៃ ការសំអាតជាតិកខ្វក់លើស្បែក គេងឲ្យច្រើន និងមិនជក់បារី។
សូមមើលរូបភាពតាមទូរទស្សន៍៖



សូមមើលរូបភាពតាមអ៊ីនធឺណិត៖
តើប្រិយមិត្តយល់យ៉ាងណាដែរ? Photoshop មែនទេ?
ប្រែសម្រួល៖ សុផាត
ប្រភព៖ odditycentral
រូបភាព៖ odditycentral, rocketnews24.com





















