Occupy Mode បើកដំណើរការថ្ងៃនេះហើយ ! Trackback
AK Online ជាសេវាកម្សាន្តមួយដែលមាន Mode ច្រើនសម្រាប់អ្នកកម្សាន្ត ដែលសុទ្ធតែផ្ដល់ភាពសប្បាយរីករាយ និងហ្វឹកហាត់ភាពរហ័សរហួនក្នុងពេលតែមួយ។ ដើម្បីផ្ដល់ភាពសប្បាយរីករាយមួយកម្រិតថែមទៀតនោះ នៅថ្ងៃទី ២០ ខែមេសា នេះ AK Online បាននាំមកនូវ Mode ថ្មីទៀត មានឈ្មោះថា Occupy Mode ។ តើ Occupy Mode គេកម្សាន្តដូចម្ដេចទៅ ?

Occupy Mode ជាវគ្គដណ្ដើមទីតាំងពីគូសត្រូវ ហើយឆ្លងកាត់ការប្រយុទ្ធគ្នា និងប្រើប្រាស់ភាពឈ្លាសវៃស្របពេលជាមួយគ្នា។ ដើម្បីទទួលបានជ័យជំនះ ក្រុមទាំងពីរត្រូវវាយលុកកាន់កាប់ទីតាំងទាំងបីដែលមាននៅក្នុង ផែនទី ដោយគ្រាន់តែឈរនៅទីនោះរហូតដល់ចំណុចទាំងនោះប្ដូរពណ៌ទៅតាម ក្រុមរបស់ខ្លួន (ពណ៌ក្រហម ឬពណ៌ខៀវ) និងការពារទីតាំងនោះមិនឲ្យសត្រូវវាយដណ្ដើមវិញបាន ក្រុមណាដែលវាយកាន់កាប់ទីតាំងទាំងបីបាននោះទើបចាត់ទុកថាជាអ្នកឈ្នះ ។ អាចនឹងពិបាកបន្តិច ប្រសិនបើក្រុមណាមួយគ្មានយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការកម្សាន្តនោះ ព្រោះថាវគ្គនេះ តម្រូវឲ្យអ្នកកម្សាន្តចេះសហការគ្នានៅក្នុងក្រុមឲ្យបានល្អ ទើបអាចដណ្ដើមយកទីតាំងជោគជ័យ។
ផែនទីដ៏ស្មុគស្មាញថ្មីពីរ ត្រូវបានបញ្ចូលទៅក្នុងវគ្គថ្មីនេះ គឺ XingCheng Ancient Stree និង LouLan City ។ មិនត្រឹមតែផែនទីថ្មីនោះទេ អ្វីដែលពិសេសជាងនេះទៅទៀតនោះ នៅពេលដែលចូលកម្សាន្តវគ្គនេះ អ្នកកម្សាន្តនឹងទទួលរង្វាន់ភ្លាមៗដូចជា ៖
១.Diligent Taurus ដែលជាគ្រាប់បែកមានកម្លាំងផ្ទុះខ្លាំង។

២.Grenade Pack LV3 ជាប្រអប់អាចដាក់គ្រាប់បែកបីប្រភេទសម្រាប់អ្នកកម្សាន្តចូលទៅប្រយុទ្ធ។

៣.Quick Occupy Card ជាកាតដែលអាចប្រើក្នុងការដណ្ដើមទីតាំងបានយ៉ាងរហ័ស និងងាយស្រួល។

Occupy Mode ជា Mode ថ្មីមួយដែលទើបដាក់ដំណើរនៅថ្ងៃទី ២០ ខែមេសា នេះ ហើយវគ្គថ្មីនេះ បង្កើតឡើងក្នុងគោលបំណងផ្ដល់នូវការហ្វឹកហាត់ភាពរហ័សរហួន ដែលបានមកពីភាពសប្បាយរីករាយតាមរយៈ AK Online ។
អត្ថបទ៖ តុង












