បីខែដំបូង Facebook ចំណេញជាង២០០លានដុល្លារ Trackback
ប្រាក់ចំណេញរបស់Facebook រយៈពេលបីខែដំបូងក្នុងឆ្នាំថ្មី ២០១២នេះ មានចំនួន ២០៥លានដុល្លារអាមេរិក បន្ទាប់ពីទូទាត់ចំណូលសរុបចំនួន១,០៦ពាន់លាន ដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយកាលពីដើមសប្ដាហ៍នេះ។

តួលេខប្រាក់ចំណូលជាង១ពាន់លាននេះគឺខ្ពស់ជាងកាលពីត្រីមាសទី១ឆ្នាំមុនដែលមានត្រឹមតែ ៧៣១លានដុល្លារ ក៏ប៉ុន្តែតិចជាងត្រីមាសទី៤កាលពីឆ្នាំ២០១១ដែលប្រាក់ចំណូលសរុបមានចំនួន ១.១៣១ពាន់លានដុល្លារ។ តែបើបូកសរុបប្រាក់ចំណេញក្នុងត្រីមាសទី១នេះវិញគឺធ្លាក់ចុះចំនួន ២៨លានដុល្លារបើធៀបទៅនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុនដែលក្រុមហ៊ុនមួយនេះអាចដកប្រាក់ចំណេញសរុបបាន ២៣៣លានដុល្លារ។
សូមបញ្ជាក់ថាបណ្ដាញទំនាក់ទំនងសង្គមយក្សមួយនេះមានចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃ ៥៣២លាននាក់ កើនពី ៣៧២លាននាក់ កាលពីឆ្នាំមុននិង ៤៨៣លាននាក់ កាលពីខែធ្នូកន្លងទៅនេះ។ ចំណែកចំនួនអ្នកប្រើប្រាស់ប្រចាំខែវិញមាន ៩០១លាននាក់ កើនលើសឆ្នាំមុនដែលមានតែ ៦៨០លាននាក់ ហើយគិតត្រឹមខែ កុម្ភៈ ២០១២នេះចំនួនអ្នកមានAccount Facebook លេងជាប្រចាំមានចំនួន ៨៤៥លាននាក់៕
អានអត្ថបទពាក់ព័ន្ធនឹងFacebook ថ្មីៗច្រើនទៀត…
ប្រែសម្រួល៖ សេង សុភ័ក្ត
ប្រភពនិងរូបភាព៖ bgr











