កន្លង​ទៅ​នេះ Sabay ធ្លាប់​បាន​ចុះ​ផ្សាយ​អត្ថបទ​អំពី​ស្រី​ស្អាត​ដូច​កូន​ក្រមុំ​ក្មេង​លេង​ពីរ​នាក់​រួច​មក​ហើយ ពោល​គឺ​នាង KotaKoti ជន​ជាតិ​អាមេរិក និង​នាង Wang Jiayun ជន​ជាតិ​ចិន។

នាង KotaKoti ជន​ជាតិ​អាមេរិក

តែ​ឥឡូវ​នេះ Sabay សូម​បង្ហាញ​នារី​ស្រស់​ស្អាត​មុខ​មាត់​ដូច​កូន​ក្រមុំ​ក្មេង​លេង​ម្នាក់​ទៀត​ដែល​ជា​ជន​ជាតិ​រុស្ស៊ី​វិញ​ម្ដង។ មើល​មើល៍​ អ្នក​ទាំង ៣ នេះ នរណា​គេ​ស្អាត​ជាង​គេ?

នាង Wang Jiayun ជន​ជាតិ​ចិន


នាង Valeria Lukyanova បាន​ក្លាយ​ជា​មនុស្ស​ពេញ​និយម​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​ភាសា​រុស្ស៊ី​នៅ​រុស្ស៊ី​ដែល​ជា​ប្រទេស​កំណើត​របស់នាង។ នារី​ស្រស់​ស្អាត​វ័យ ២១ ឆ្នាំ​ជន​ជាតិ​រុស្ស៊ី​រូប​នេះ មាន​រូបរាង​ដូច​កូន​ក្រមុំ​ក្មេង​លេង​អីចឹង ដោយ​មាន​សក់​ពណ៌​ទង់ដែង ចង្កេះ​ដូច​អង្ក្រង ដើម​ទ្រូង​ធំ​ និង​មាន​រាង​​ស្រស់ស្អាត។

នាង​ក៏​មាន Facebook ផង​ដែរ ដោយ​ប្រិយមិត្ត​គ្រាន់​តែ​វាយ​ឈ្មោះ Valeria Lukyanova ក្នុង​ប្រអប់ Search នោះ​គឺ​អាច Add Friend បាន​ហើយ។

សូម​មើល​រូបភាព​ខាង​ក្រោម៖

ប្រែ​សម្រួល៖ សុផាត
ប្រភព៖ The Daily Mail
រូបភាព៖ The Daily Mail, Facebook