បវរកញ្ញាអន្តរជាតិ២០១២នឹងប្រារព្ធនៅជប៉ុនវិញ Trackback
កម្មវិធីប្រឡងបវរកញ្ញាអន្តរជាតិ ឆ្នាំ ២០១២ (Miss International 2012) នឹងប្រារព្ធឡើងនៅខែតុលា ឆ្នាំ ២០១២ នៅកោះ អូគីណាវ៉ា(Okinawa ) ប្រទេសជប៉ុន។
ព័ត៌មាននៃការប្រារព្ធកម្មវិធីប្រឡងបវរកញ្ញាអន្តរជាតិលើកទី ៥២ នេះត្រូវបានសមាគមវប្បធម៌អន្តរជាតិ ICA (International Cultural Association) ប្រកាសឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១២ កន្លងទៅនេះ។

សន្និសីទ កាសែត ដែល មាន ការ ចូល រួម ពី: Maria Fernanda Cornejo ជយលាភី បវរកញ្ញា អន្តរជាតិ ឆ្នាំ ២០១១ មក ពី ប្រទេស Ecuador , នាង Anagabriela Espinoza ជយលាភី បវរកញ្ញា អន្តរជាតិ ឆ្នាំ ២០០៩ មក ពី ប្រទេស ម៉ិកស៊ីកូ និង Alejandra Andreu (Miss International 2008)
នេះគឺជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៧ ដែលកម្មវិធីនេះប្រារព្ធនៅក្នុងប្រទេសជប៉ុន។ នៅឆ្នាំ ២០០៨ កម្មវិធី Miss International នេះប្រារព្ធនៅម៉ាកាវ(Macau) និង ពីឆ្នាំ ២០០៩ ដល់ ២០១១ កម្មវិធីនេះប្រារព្ធនៅ Chengdu ប្រទេសចិន៕
បកប្រែ៖ ថារី
ប្រភព & រូបភាព៖ beautypageantnews











