លេចរូប HP Tablet ប្រើ Windows 8 Trackback
ថ្មីៗនេះរូប Tablet ស៊េរីថ្មីរបស់ក្រុមហ៊ុន HP ប្រើប្រព័ន្ធប្រតិបត្តិការ Windows 8 ដែលមានឈ្មោះថា Slate 8 បានបង្ហាញខ្លួនយ៉ាងសង្ហានៅលើគេហទំព័រ Neowin.net ជាមួយនឹងសមត្ថភាពពិសេសប្រើប្រាស់សម្រាប់មុខជំនួញ។

យោងតាមប្រភពខាងលើ Tablet ប្រើ Windows 8 នេះនឹងភ្ជាប់មកជាមួយអេក្រង់ទំហំ ១០,១អ៊ីញ, ថ្មកាន់បានរយៈពេល ៨ ទៅ ១០ម៉ោង, optional pen-based input, docking station, outdoor viewing option និងមានមុខងារមួយចំនួនទៀតផ្ដោតលើប្រព័ន្ធសុវត្ថិភាពមុខជំនួញ។ ក្រៅពីលក្ខណៈសម្បត្តិខាងលើ Tablet ស៊េរីថ្មីនេះមានលក្ខណៈពិសេសមួយចំនួនទៀតដូចជា៖ កម្រាស់ ៩,២ម.ម និងទម្ងន់ត្រឹមតែ ០,68 គីឡូក្រាម (1.5 pounds) ប៉ុណ្ណោះ។
ជាមួយគ្នានេះដែរលោកស្រី Mary Jo Foley បុគ្គលិកម្នាក់របស់គេហទំព័រ ZDNet បានអះអាងថារូបភាពដែលបានលេចចេញខាងលើនេះគឺជារូបពិតនៃខ្សែស្រឡាយ desktop និង laptop សម្រាប់មុខជំនួញរបស់ក្រុមហ៊ុន HP ដែលនឹងត្រៀមបង្ហាញខ្លួនដើម្បីវាយលុកទីផ្សារក្នុងឆ្នាំនេះ។
តែដរាបណាក្រុមហ៊ុន HP មិនទាន់ចេញមុខប្រកាសជាផ្លូវការ នោះព័ត៌មានខាងលើនេះអាចនឹងមានការប្រែប្រួល៕
ប្រែសម្រួល៖ សេង សុភ័ក្ត
ប្រភពនិងរូបភាព៖ geeky-gadgets












