ល្បីថា កប៉ាល់ Titanic II ជិតសាងសង់ Trackback
លោក Clive Palmer មហាសេដ្ឋីមានប្រាក់ពាន់លានដុល្លាររបស់អូស្ត្រាលី បានបង្ហាញពីផែនការផលិតកប៉ាល់ Titanic II នាសតវត្សទី ២១ នេះដែលគ្រោងនឹងសាងសង់នៅប្រទេសចិន។

លោក Clive Palmer ប្រកាសពីគម្រោងសាងសង់កប៉ាល់ Titanic II
មហាសេដ្ឋីរ៉ែម្នាក់នេះ បានប្រគល់គម្រោងនេះដល់ក្រុមហ៊ុនរដ្ឋចិន CSC Jinling Shipyard ឲ្យសាងសង់កប៉ាល់ Titanic II ដោយមានមានខ្នាត និងទំហំប៉ុននឹងកប៉ាល់មុនដែរ ដែលមាន ៩ ជាន់ និង ៨៤០ បន្ទប់។
ប៉ុន្តែ លោក Palmer បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ថា “កប៉ាល់នេះនឹងបំពាក់គ្រឿងសង្ហារិមទំនើបជាងមុនបន្តិច និងប្រើបច្ចេកវិទ្យាប្រព័ន្ធប្រាប់ទិស ឬបង្ហាញផ្លូវសតវត្សទី ២១។

កប៉ាល់ Titanic ដើម
ការប្រកាសរបស់មហាសេដ្ឋីម្នាក់នេះ ធ្វើឡើង ប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីខួប ១០០ ឆ្នាំនៃការលិចកប៉ាល់ Titanic កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩១២ បន្ទាប់ពីបុកផ្ទាំងទឹកកក ពេលធ្វើដំណើរជាលើកដំបូងពីទីក្រុង Southampton ប្រទេសអង់គ្លេស ទៅកាន់ទីក្រុង New York។
កប៉ាល់ថ្មីនេះ នឹងឧទ្ទិសកុសលដល់បុគ្គលិក កម្មករដែលធ្វើការ និងស្លាប់លើកប៉ាល់មុនផងដែរ។
កប៉ាល់ថ្មីនេះ ក៏នឹងចាប់ផ្ដើមចេញដំណើរជាលើកដំបូងរបស់ខ្លួនពីប្រទេសអង់គ្លេស ទៅកាន់ទីក្រុង New York សហរដ្ឋអាមេរិក នៅដំណាច់ឆ្នាំ ២០១៦ ដោយមានកងនាវាចរណ៍ចិនអមដំណើរផងដែរ។
ប្រែសម្រួល៖ សុផាត
ប្រភព៖ Channelnewsasia
រូបភាព៖ sknvibes.com, businessday.com.au











