ហេង ស៊ីមន ថើបមាត់ ណាប់ ពិសី Trackback
លោក ហេង ស៊ីមន និង ណាប់ ពិសី ញញឹមពព្រាយ កាលពីយប់មិញនៅភោជនីយដ្ឋានឡាក់គីស្តារ ក្នុងវេលាទទួលដំណើររបស់ភ្ញៀវកិត្តិយសដែលអញ្ជើញមកចូលរួម ពិធីមង្គលរបស់ពួកគេ មុនពេល ឈានដល់ការថើបមាត់គ្នា ក្នុងវេលាកាត់ផ្លែឈើ។

នៅមុននេះបន្តិច អតីតអ្នករៀបចំកម្មវិធីក្នុងកម្មវិធី«សុក្រសប្បាយ» របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ លោក ហេង ស៊ីមន ធ្លាប់បានបង្ហើបថា នៅក្រោយចូលឆ្នាំខ្មែរហើយ លោកនឹងមានពិធីធំមួយ ដែលគេកាត់ស្មានថា នោះគឺជាមង្គលការ ហើយជាក់ស្ដែង គឺការកាត់ស្មាននោះ ពិតជាត្រឹមត្រូវមែន ខណៈលោក និងអតីតតារាសម្ដែងអ្នកនាង ណាប់ ពិសី បានចូលរោងជ័យរួចហើយកាលពីយប់មិញនេះ។ សិល្បករ សិល្បការិនី និងក្រុមផលិតជាច្រើនរូបចូលរួម ក្នុងពិធីជ័យមង្គលរបស់ពួកគេ។ ក្រឡេកមើល ទិដ្ឋភាពត្រួសៗទាំងអស់គ្នា។












អត្ថបទ៖ ទារិកា











