Man Utd ឬ Man City យប់នេះ? Trackback
ក្រុមលេខ២កំពូលតារាង Manchester City ត្រូវបើកកីឡដ្ឋាន Etihad Stadium ទទួលភ្ញៀវដែលជាអ្នកជិតខាង និង ជាគូប្រជែងឈានទៅកំពូលតារាងមុនបញ្ចប់រដូវកាល Manchester United ក្នុងសប្ដាហ៍ទី៣៦ នៅម៉ោង ២ រំលងអាធ្រាត្រយប់នេះ។
នេះជាការប្រកួតដ៏ធំប្រចាំរដូវកាល ស្របពេលដែលក្រុមទាំងពីរចង់ឈ្នះរៀងៗខ្លួនដើម្បីឈានទៅរកជើងឯកក្នុងរដូវកាលនេះ។ ម្ចាស់ផ្ទះ Man City បើឈ្នះនៅជំនួបនេះគឺស្មើពិន្ទុជាមួយក្រុមនាំមុខក្នុងតារាង Man Utd ហើយអាចនាំមុខនៅក្នុងតារាងវិញ ព្រោះគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង។ ចំណែកឯក្រុមភ្ញៀវ Man Utd ប្រសិនបើឈ្នះនៅប្រកួតនេះ គឺអាចនាំមុខដាច់រហូតដល់៦ពិន្ទុ ហើយមានឱកាសច្រើនក្នុងការពារតំណែងជើងឯក Premier League សាជាថ្មី។
បើយោងតាមគេហទំព័រ Goal.com បានបង្ហាញពីកីឡាករទំនងជាប់ជម្រើសដំបូងនៅក្នុងប្រកួតនេះដូចខាងក្រោម៖
Man City : ប្រើទម្រង់លេងប្រចាំត្រកូល ៤-២-៣-១ ដោយមានអ្នកចាំទីដៃស្អិត Hart ខ្សែការពាររឹងមាំ Richards, Kompany, Lescott, Clichy ខ្សែបម្រើ Y Toure, Barry ខ្សែបម្រើប្រយុទ្ធ Silva, Tevez, Nasri និង ខ្សែប្រយុទ្ធ Aguero ។
Man Utd : ប្រើទម្រង់លេង ៤-៤-២ ដោយមានអ្នកចាំទី De Gea ខ្សែការពារ Smalling, Ferdinand, Evans, Evra ខ្សែបម្រើ Valencia, Carrick, Scholes, Nani និងខ្សែប្រយុទ្ធ Rooney ចាប់ដៃគូជាមួយ Welbeck។

ព័ត៌មានក្រុម Man City មុនការប្រកួត
លោកគ្រូបង្វឹក Roberto Mancini ធ្លាប់ដឹកនាំក្រុមចាញ់តែមួយប្រកួតប៉ុណ្ណោះនៅក្នុងផ្ទះ ក្នុងចំណោម ២២ ប្រកួត។ រកគ្រាប់បាល់បាន៥១ គ្រាប់ ត្រឹមតែ ១៧ ប្រកួត។
ទំនងជាមានប្រៀបច្រើនជាងភ្ញៀវ ព្រោះប្រកួតនៅជើងទី១ បានយកឈ្នះរហូតដល់ ៦ – ១ នៅក្រៅដី។
David Silva ជាកីឡាករដែលជាប់ជាអ្នកបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចូលទីច្រើនជាងគេ សរុប ១៥ គ្រាប់។
S.Aguero ជាខ្សែប្រយុទ្ធមុតស្រួច និង ធ្លាប់រកគ្រាប់បាល់បាន ២២ គ្រាប់។
ជិតប្រាំឆ្នាំចុងក្រោយ Man City មិនស៊ុតបញ្ចូលទី Man Utd នៅក្នុងផ្ទះរបស់ខ្លួនទេក្នុង BPL។
ក្នុងចំណោម ៣៥ ប្រកួត ឈ្នះ ២៥ ស្មើ ៥ និង ចាញ់ ៥ មាន ៨០ ពិន្ទុក្នុងដៃ។
ប្រាំប្រកួតចុងក្រោយរបស់ក្រុមនៅក្នុងលីក៖
ថ្ងៃទី២២ ខែ មេសា Wolves 0 – Manchester City ២
ថ្ងៃទី១៤ ខែ មេសា Norwich City ១ – Manchester City ៦
ថ្ងៃទី១១ ខែ មេសា Manchester City ៤ – West Bromwich 0
ថ្ងៃទី ៨ ខែ មេសា Arsenal ១ – Manchester City 0
ថ្ងៃទី ៣១ មីនា Manchester City៣ – Sunderland ៣
ព័ត៌មានក្រុម Man Uth មុនការប្រកួត
កីឡាករ W.Rooney រកគ្រាប់បាល់បាន ២៦ គ្រាប់ ក្នុងចំណោម ៣៥ ប្រកួតកន្លងមក។
ខ្សែបម្រើប្រយុទ្ធ A. Valencia ធ្លាប់បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ចំនួន ១៤ គ្រាប់។
ក្នុងចំណោម ៣៥ ប្រកួត ឈ្នះ ២៦ ស្មើ ៥ និង ចាញ់ ៤ មាន ៨៣ ពិន្ទុក្នុងដៃ។
កីឡាករ A.Lindegaard, D.Fletcher, N.Vidic, Anderson, P.Pogba ស្ថិតនៅក្នុងបញ្ជីជាកីឡាកររបួស។
ប្រាំប្រកួតចុងក្រោយនៅក្នុង លីក ៖
ថ្ងៃទី ២២ ខែមេសា ២០១២ Manchester United ៤ – Everton ៤
ថ្ងៃទី ១៥ ខែ មេសា ២០១២ Manchester United ៤ – Aston Villa ០
ថ្ងៃទី ១១ ខែ មេសា ឆ្នាំ២០១២ Wigan Athletic ១ – Manchester United ០
ថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០១២ Manchester United ២ – QPR ០
ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១២ Blackburn 0 – Manchester United ២
ប្រវត្តិជួបគ្នា៥ប្រកួចុងក្រោយ៖
ពានរង្វាន់ FA Cuo ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១២ Manchester City ២ – Manchester United ៣
នៅ BPL ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១១ Manchester United ១ – Manchester City ៦
នៅពានរង្វាន់ FA Community Shield ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១១ Manchester City ២ – Manchester United ៣
ពានរង្វាន់ FA Cup ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១១ Manchester City ១ – Manchester United ០
នៅ BPL ថ្ងៃទី ១២ កុម្ភៈ ឆ្នាំ ២០១១ Manchester United ២ – Manchester City ១
ព្យាករណ៍របស់ Sabay៖
Manchester City ៣ – ២ Manchester United
ហ៊ានថាអត់ប្រិយមិត្ត រវាងក្រុមងទាំងពីរ?
អត្ថបទ៖ ម៉ឺន រស្មី
រូបថត៖Goal











