ទុករោមក្លៀកធ្វើអី ស្រីសោះ? Trackback
នាង Emer O’ Toole បានបង្កើតព្យុះលើអ៊ីនធឺណិត បន្ទាប់ពីនាងបានបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍មួយ ដោយនាងបង្ហាញរោមក្លៀក និង រោមជើងនាងឲ្យទស្សនិកជនមើល។


នាង Emer លើកដៃបង្ហាញរោមក្លៀកនាង
ស្ត្រីអ្នកកាសែតវ័យ ២៨ ឆ្នាំរូបនេះ បានប្រាប់ទស្សនិកជនដោយមានទំនុកចិត្តថា នាងមិនបានកោររោមក្លៀក និងរោមជើងអស់ពេល ១៨ ខែមកហើយ ដើម្បីជំនះនឹងទស្សនៈដែលថា ស្ត្រីត្រូវតែកោររោមលើដងខ្លួន ដើម្បីមើលទៅឲ្យស្អាត រីករាយ និងទាក់ទាញ។
ទោះបីជាយ៉ាងណាក៏ដោយ ទស្សនិកជន ៨០% ក្នុងកម្មវិធីនោះ មិនឯកភាពនឹងទស្សនៈរបស់នាងឡើយ។




សូមមើលវីដេអូឃ្លិបខាងក្រោម៖
ចុះមិត្តយុវវ័យវិញ យល់ស្រប និងមានភាពក្លាហានធ្វើដូច្នេះទេ?
ប្រែសម្រួល៖ សុផាត
ប្រភព៖ Odditycentral
រូបភាព៖ The Dailymail











