គូ ខ្លាំង​ៗ​​១០​គូ​​នឹង​ចូល​ខ្លួន​​​មក​​ធ្វើ​​ឲ្យ​កក្រើក​សង្វៀន​​ប៉ុស្តិ៍​អប្សរា​​​នៅ​ថ្ងៃ​សៅរ៍​ទី​ ១២ ​​ឧសភា ​២០១២​ ចុង​សប្ដាហ៍​នេះ​ ក្នុង​​កម្មវិធី​ប្រដាល់​គុន​​ខ្មែរ​ពាន​រង្វាន់​សម្ដេច​​តេជោ ហ៊ុន សែន។

ឯម លីថូ ទទួល​ខ្សែ​ក្រវាត់​​នៅ​CTN

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​គ្រប់​គ្រង​​កម្មវិធី​ប្រដាល់​​ប្រចាំ​ប៉ុស្តិ៍​អប្សរា​មួយ​រូបឲ្យ​​ដឹង​ថា កម្មវិធី​​នឹង​ចាប់​ផ្ដើម​ឡើង​​វេលា​ម៉ោង​៤​រសៀល​តទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ការ​ចូល​ទស្សនា​​គឺ​សេរី​ មិន​លក់​សំបុត្រ​​ទេ និង​ ផ្សាយ​​​បន្ត​​ផ្ទាល់​តាម​​កញ្ចក់​​ទូរទស្សន៍​ប៉ុស្តិ៍​អប្សរា​ដែរ​។ អ្នក​ឈ្នះ​គូ​នីមួយៗ​​ និង​ទទួល​​បាន​​ពាន​មួយ រួម​នឹង​ទឹក​ប្រាក់​​​២​លាន​រៀល ខណៈ​ អ្នក​ចាញ់​​បាន​​១​លាន​រៀល។ “​​ប្រាក់​រង្វាន់​​អាច​នឹង​កើន​លើស​នេះ ​​បែប​ដល់​៤​លាន​រៀល​​សម្រាប់​អ្នក​ឈ្នះ ហើយ ​អ្នក​ចាញ់​ក៏​​កើន​ឡើង​ដែរ”។ នេះ​​បើ​តាម​ការ​បង្ហើប​ពី​ប្រភព​ដដែល។

ឯម វុត្ថា

កម្មវិធី​ថ្ងៃ​សៅរ៍​នេះ​ប្រាកដ​នឹង​ក្លាយ​ជា​ទស្សនីយភាព​​ជក់​ចិត្ត​ជា​មិន​ខាន ដោយ​សារ​​គូ​នីមួយៗ​សុទ្ធ​​តែ​ជា​កីឡាករ​មាន​ឈ្មោះ​បោះ​សំឡេង​​និង​​មាន​សមត្ថភាព​ខ្ពស់។ ដូច្នេះ​កុំ​ភ្លេច​រង់​ចាំ​តាម​ដាន​ទស្សនា​ ដើម្បី​​ឲ្យ​ ដឹង​ថា​កម្មវិធី​ថ្ងៃ​​សៅរ៍​ចុង​សប្ដាហ៍​នេះ​​តើ​កីឡាករ​ណា​ជា​ម្ចាស់​សង្វៀន?

អប្សរា ១២ ឧសភា ​​២០១២
គូរ បង្គោល ​ក្រហម ប្រកួត បង្គោល​ខៀវ
1ម៉ាត់ ឆ្វេង ប្រកួត ហុន ឈុនហេង
ក្រសួង​កសិកម្ម ទម្ងន់ ៥១​ គក សម្រែក​រាជសីហ៍​បង្ក្រាប គ.
2ចាន់ វិបុល ប្រកួត ម៉ៃ ថៃប៊ិប
ក្រសួង​មហាផ្ទៃ ទម្ងន់ ៦០​ គក ក្រសួង​កសិកម្ម
3ធី កន្និកា ប្រកួត(កីឡា​ការិនី ) ម៉ា រីយ៉ែត
ក្រសួង​ការពារ​ជាតិ ទម្ងន់ ៥៧​ គក អេភូថង​កីឡា
4ឈិត ង៉ុយ ប្រកួត អាំង សំអាត
ក្លិប​អប្សរា​គុន​ខ្មែរ ទម្ងន់ ៥៤​​ គក ក្លិប​តា​ព្រហ្ម​មានជ័យ
5សារឿន ចាន់ប្រកួត ទិត្យ សុវណ្ណគីរី
សម្រែក​រាជសីហ៍ ទម្ងន់ ៥៧​​ គក ក្រសួង​កសិកម្ម
6ឯម វិចិត្រប្រកួត ឃឹម ឌីម៉ា
ក្លិប​គ្រុឌ​មានជ័យ ទម្ងន់ ៦០ គក អប្សរា​គុន​ខ្មែរ
7ឡុង សុវណ្ណឌឿន ប្រកួត ពេជ្រ សីហា
សាល​វ័ន្ត​កីឡា ទម្ងន់ ៦៧ គក ក្រសួង​ការពារ​ជាតិ
8សែន រ៉ាឌី ប្រកួត ឯម លីថូ
អប្សរា​គុន​ខ្មែរ ទម្ងន់ ៥៤ គក ក្លិប​គ្រុឌ​មានជ័យ
9ឯម វុត្ថា ប្រកួត សំរឹទ្ធ សុភាព
គ្រុឌ​មានជ័យ ទម្ងន់ ៥៧ គក ក្រសួង​កសិកម្ម
10វង្ស ណយ ប្រកួត ផល សុផាត
កង​ពល​តូច​លេខ​៣១ ទម្ងន់ ៦៣.៥ គក ក្លិប​ប៉ូលិស​ក្រុង​ភ្នំពេញ

អត្ថបទ៖ ប៉ែន សុផាន់ណា