ថ្មីៗ​ប្រភព​ចេញ​ពី iMoreបាន​អះអាង​ថា​ក្រុមហ៊ុន​Appleកំពុង​ត្រៀម​បញ្ចេញ​លក់ iPad mini អេក្រង់​ទំហំ ៧,៨៥ អ៊ីញ ស៊េរី​ក្រោយ​មួយ​ផ្សេង​ទៀត​នៅ​ខែ​តុលា ខាង​មុខ​នេះ​ បន្ទាប់​ពី​The New iPad ទើប​ធ្វើ​ដំណើរ​ដល់​ទីផ្សារ​កម្ពុជា​ព្រឹកមិញ ក្នុង​តម្លៃ​ចន្លោះ​ពី ២០០ ដល់ ២៥០ដុល្លារ​ អាមេរិក។


អ្នក​យក​ការណ៍​ជា​ច្រើន​បាន​ផ្ដល់​ព័ត៌មាន​មក​ថា​នៅ​ក្នុង​ត្រី​មាស​ទី៣ ឬ​អាច​ទី៤ ឆ្នាំ ២០១២ នេះ​ក្រុមហ៊ុន​នឹង​ចេញ​លក់ iPad ស៊េរី​ក្រោយ​ដែល​មាន​អេក្រង់​ទំហំ ៧,៨៥ អ៊ីញ ស្រប​ពេល​ដែល​គេហទំព័រ iMore ក៏​បាន​លើក​ឡើង​ដូច​គ្នា​នូវ​ពាក្យ​ចចាមអារ៉ាម​នេះ​ដែរ។ គេហទំព័រ iMore បាន​ឲ្យ​ដឹង​ទៀត​ថា iPad mini មាន​លក្ខណៈ​សម្បត្តិ​ដូច​ជា iPad ដែល​កំពុង​ប្រើ​សព្វ​ថ្ងៃ​ដែរ​គឺ​មាន resolution 2,048 x 1,536 pixelsដូច​គ្នា​ប៉ុន្តែ​ខុស​គ្នា​ត្រង់ iPad mini នេះ​មាន​ទំហំ​តូច​ជាង។

គុណសម្បត្តិ និង​តម្លៃ​ប៉ុណ្ណេះ តើ​iPad Mini ពិត​ជា​​អាច​បាក់តេរី បង្ក​គ្រោះ​មហន្តរាយ​ដល់​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ​ដែល​ផ្ដោត​សំខាន់​លើ​ការ​ផលិត និង​ចែកចាយ​Tablet ជា​ពិសេស Samsungដែរ​ឬ​ទេ នាពេល​អនាគត?

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ bgr