SonyចេញXperia GX និងSX ពីរស៊េរីបន្ថែម Trackback
ថ្មីៗនេះ Sony Mobile បានប្រកាស smartphone ប្រើប្រព័ន្ធ 4G LTE ពីរស៊េរីគឺ Xperia GX និង Xperia SX សម្រាប់ដាក់លក់នៅលើទីផ្សារប្រទេសជប៉ុន។


Xperia GX
ទូរស័ព្ទទាំងពីរស៊េរីនេះបានបំពាក់មកជាមួយប្រព័ន្ធ 4G LTE ដែលមានល្បឿន download 75Mbps, ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich, CPU dual-core ល្បឿន 1.5GHz, បច្ចេកវិទ្យា Sony Exmor R សម្រាប់ទូរស័ព្ទ, ថតវីដេអូកម្រិត Full HD , ថតរូបទេសភាពលក្ខណៈ 3D, Walkman, GPS, Bluetooth, WiFi, HDMI និងបានរចនាឡើងឲ្យមានរូបរាងស្ដើងនិងមានទម្ងន់ស្រាលប្រហាក់ប្រហែលគ្នា។
Xperia SX
ក្រៅពីលក្ខណៈសម្បត្តិទាំងនេះ Xperia ទាំងពីរស៊េរីខាងលើមានលក្ខណៈពិសេសរៀងៗខ្លួនដូចជា៖ Xperia GX បានភ្ជាប់មកជាមួយអេក្រង់ Reality Display ទំហំ ៤,៦អ៊ីញ, បំពាក់មកជាមួយ Mobile BRAVIA Engine និងមានកាមេរ៉ាទំហំ 13 Megapixel។ ចំណែក Xperia SX បានភ្ជាប់មកជាមួយអេក្រង់ Reality Display ដូចគ្នាតែមានទំហំ ៣,៧អ៊ីញ, បំពាក់ដោយ Mobile BRAVIA Engine ដូចគ្នាតែកាមេរ៉ាទំហំត្រឹមតែ 8 Megapixel ប៉ុណ្ណោះ។
ក្រុមហ៊ុនមិនបានប្រាប់តម្លៃនោះទេ តែបានបញ្ជាក់ថាទូរស័ព្ទទាំងពីរស៊េរីនេះនឹងមានដាក់លក់នៅលើទីផ្សារជប៉ុននារដូវក្ដៅនេះដោយមានពីរពណ៌សម្រាប់ជ្រើសរើសគឺស និង ខ្មៅ៕
ប្រែសម្រួល៖ សេង សុភ័ក្ត
ប្រភពនិងរូបភាព៖ itechnews













