Cookoo នាឡិកាដៃប្រើ Bluetooth ភ្ជាប់ទៅទូរស័ព្ទ Trackback
ថ្មីៗនេះអតីតអ្នកបង្កើត Software ឲ្យ Microsoft លោក Peter Hauserបានបង្ហាញនាឡិកាដៃមួយប្រភេទមានឈ្មោះថា cookoo ជាផលិតផលរបស់ក្រុមហ៊ុន InsertCoin ដែលមានភាពវ័យឆ្លាតអាចភ្ជាប់ Bluetooth ទៅកាន់ទូរស័ព្ទសម្រាប់ធ្វើការគ្រប់គ្រងសកម្មភាពផ្សេងៗនៅលើទូរស័ព្ទដៃបាន។
![]()
Cookoo ជាប្រភេទនាឡិកាសម្រាប់ដាស់តឿនអ្នកប្រើប្រាស់នៅពេលមានការហៅទូរស័ព្ទចូល, ទទួលបានអ៊ីមែលថ្មី, ទទួលបាន chat ឬ សារ, ដាស់តឿនឲ្យបញ្ចូលថ្មទូរស័ព្ទ និងម៉ោងរោទ៍ដោយបញ្ចេញភ្លើងជាសញ្ញា។ ម៉ោងដែលបានបង្ហាញនៅលើនាឡិកាដៃនេះមានពីរប្រភេទគឺទ្រនិច (Analog) និងអក្សរ(Digital)។ ថ្មនាឡិកាដដែលនេះមានអនុភាពប្រើបានរយះពេលពេញមួយឆ្នាំរួមជាមួយនឹងការធន់ជាប់មិនជ្រាបទឹកសូម្បីតែត្រាំក្នុងអាងទឹកក៏ដោយ។

តាមប្រភពបានបញ្ជាក់ថានាឡិកាម៉ាក cookoo នេះពុំទាន់មានដាក់លក់លើទីផ្សារនៅឡើយទេតែអាចកុម្ម៉ង់ទិញមុនបានក្នុងតម្លៃត្រឹមតែ ៥០ដុល្លារប៉ុណ្ណោះ តែបើចេញលក់នៅលើទីផ្សារវិញតម្លៃនឹងកើនរហូតដល់ ៩៩ ដុល្លារ៕
សូមបន្តតាមដានវីដេអូឃ្លិបខាងក្រោម៖
ម៉េចដែរពេញចិត្តអត់ប្រិយមិត្ត?











