Lifebook AH530 GFXកែប្រែមុខមាត់ថ្មី! Trackback
ក្រុមហ៊ុន Fujitsu បានប្រកាសកុំព្យូទ័រម៉ាកថ្មីគឺ Lifebook AH530 GFX ដែលទើបតែទទួលបានកំណែទម្រង់កាលពីព្រឹកមិញនេះ។ Lifebook AH530 GFXដ៏ថ្មីស្រឡាងនេះត្រូវបានបំពាក់នូវអេក្រង់ LCD ទំហំ 15.6-inch មាន RAM ប្រភេទ Core i7 ទំហំ 8GB និង HDD 500GB ព្រមទាំង HDMI-VGA output ថែមទៀតផង។ ចំពោះបច្ចេកវិទ្យានៃការបញ្ជូន Data វិញមានដូចជា WiFi Bluetooth និងមាន Slotសម្រាប់ដោត USB 2.0 ចំនួនបីសម្រាប់ធ្វើការភ្ជាប់ទៅកាន់ឧបករណ៍អេឡិចត្រូនិចផ្សេងៗ ហើយជាពិសេសបំផុតនោះគឺ Fujitsuបានបំពាក់នូវVideo Card រហូតដល់ទៅ1GB។

Lifebook AH530 GFXបង្ហាញរាងដ៏ស្រស់សង្ហាររបស់ខ្លួន
យ៉ាងណាមិញ Fujitsu ពុំទាន់លាតត្រដាងព័ត៌មានលម្អិតនៃកុំព្យូទ័រយួរដៃនេះនៅឡើយទេ ប៉ុន្តែ Fujitsu គ្រោងនឹងចរាចរផលិតផលស៊េរីថ្មីរបស់ខ្លួននៅដើមខែ កញ្ញាខាងមុខនេះហើយ៕
បកប្រែៈ ជីព ចិត្ត










