ចាប់ខ្លួន ១៩០ នាក់ពាក់ព័ន្ធករណីរូបភាពអាសអាភាសកុមារ Trackback
ប៉ូលិសបានចាប់ខ្លួនមនុស្ស ១៩០ នាក់ ជុំវិញករណីរូបភាពអាសអាភាសកុមារ។ នេះបើតាមការឲ្យដឹងពីសម្ថត្ថកិច្ច។
ប្រតិបត្តិការរយៈពេលមួយខែដែលមានឈ្មោះថា “Operation Orion” បានសង្គ្រោះកុមារចំនួន ១៨ នាក់។ ជនល្មើសដែលត្រូវចាប់ខ្លយនភាគច្រើននៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែក៏មាននៅក្នុងបណ្ដាប្រទេសដទៃមួយចំនួនទៀតដែរដូចជា អេស្ប៉ាញ អាហ្សង់ទីន ចក្រភពអង់គ្លេស និងហ្វីលីពីន។

ក្នុងរបាយការណ៍ដែលអានដោយលោក John Morton ប្រធានអង្គភាពត្រួតពិនិត្យគយ និងអន្តោប្រវេសន៍ឲ្យដឹងថា “សូមឲ្យប្រតិបត្តិការមួយនេះក្លាយជាការព្រមានចំពោះជនណាដែលគិតថា គេអាចប្រើអ៊ីនធឺណិតដើម្បីកេងប្រវ័ញ្ចទៅលើកុមារ។ យើងនឹងនៅឃ្លាំមើល ចាប់ខ្លួន នឹងកាត់ទោសទៅតាមអ្វីដែលអ្នកបានធ្វើ”។ ប្រតិបត្តិការ “Orion Operation” នេះផ្ដោតជាចម្បងទៅលើការផលិត រក្សាទុក និងចែកចាយវីដេអូ ឬរូបភាពអនាចារកុមារ៕
ប្រែសម្រួល៖ សីហា
ប្រភព៖ BBC
រូបភាព៖ losangelescountycriminallawyerblog












