SHARP Tablet ប្រើ OS ពីរ! Trackback
ថ្មីៗនេះក្រុមហ៊ុន SHARP បានឲ្យដឹងថា ខ្លួនកំពុងត្រៀមដាក់បង្ហាញ Tablet មួយប្រភេទ ដែលអាចប្រើប្រព័ន្ធប្រតិបត្តិការបាន ២ ក្នុងម៉ាស៊ីនតែមួយគឺ បានទាំងWindows 8និងAndroid 4.0។
ក្រៅពីលក្ខណៈពិសេសខាងលើ Tablet នេះក៏មានលក្ខណៈសម្បត្តិមួយចំនួនទៀតផងដែរ រួមមាន៖ អេក្រង់ touchscreenទំហំ ១០អ៊ីញ ជាមួយ resolution 1280x800px, ប្រើកាតសម្រាប់ផ្ទុកទិន្នន័យប្រភេទ SSD ទំហំ 32GB, កាមេរ៉ាក្រោយទំហំ 8MP ហើយខាងមុខទំហំ 1.3MP និងថ្មកាន់បាន ១២ម៉ោង។

ប្រភពដដែលបានឲ្យដឹងថា Tablet ផលិតដោយ SHARP ខាងលើនេះមិនទាន់ត្រូវបានគេស្គាល់ថាមានឈ្មោះអ្វីនៅឡើយទេ ព្រមទាំងកាលបរិច្ឆេទចេញលក់ និងតម្លៃ តែគេសង្ឃឹមថានឹងចេញលក់ក្នុងពេលឆាប់ៗនេះ ជាមួយនឹងតម្លៃសមរម្យ។
យល់យ៉ាងម៉េចដែរ, Tablet មួយប្រើ OS ពីរអញ្ចឹង?
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព៖ mygadgetreview.blogspot.com
រូបភាព៖ tablet-news.com











