ក្រុមហ៊ុន Sony បាន​ដាក់​លក់​ប្រភេទ​ ស៊ុម​រូប​ថត​ឌីជីថល​​ថ្មី​ម៉ាក S-Frame DPP-F800 ដែល​មាន​ស៊ុម​ចំនួន​ ពីរ​ព្រម​ទាំង​​មាន​ម៉ាស៊ីន​​សម្រាប់ Print រូប​ថត​៤x៦​​បង្កប់​នៅ​ក្នុង​ នោះ​ស្រាប់។ ម៉ាស៊ីន​​នេះ​អនុញ្ញាត​អោយ​ប្រិយមិត្ត Print បាន​ដោយ​ងាយ​ស្រួល​​​ ​ដោយ​មិន​ចាំ​បាច់​​មាន​កុំព្យូទ័រ។ ស៊ុម​ម៉ាក DPP-F800 នេះ មាន​ទំហំ​អេក្រង់​៨​អ៊ីញ ប្រភេទ 800×480 LCD ចំណែក​មេម៉ូរី​ ម៉ាស៊ីន​មាន​ទំហំ 256MB និង​អាច​​ដាក់​ មេម៉ូរី​កាត​បាន​ផត​ដែរ។ ផលិតផល​នេះ​នឹង​ត្រូវ​ក្រុមហ៊ុន Sony ប្រកាស​លក់​នៅ​ខែ​ វិច្ឆិកា​ខាង​មុខ​នេះ។

បកប្រែ៖ ចេង វណ្ណា