មង្គល ទីណា៖ “អក្សរសាស្ត្រមានសារៈសំខាន់ណាស់” Trackback
ទោះជាបច្ចុប្បន្នជាសម័យកុំព្យូទ័រក៏ដោយក៏ មង្គល ទីណា តារាចម្រៀងវ័យក្មេងនៅតែសរសើរថាអក្សរសាស្ត្រគឺពិតជាមាន សារៈសំខាន់ណាស់សម្រាប់យុវវ័យ។

តារាចម្រៀងវ័យក្មេងក្នុងផលិតកម្មថោនរូបនេះ បានប្រាប់ សប្បាយ ក្នុងពេលសំណេះសំណាលថា ភាសាបរទេសពិតជាមានសារៈសំខាន់សម្រាប់ការងារបច្ចុប្បន្ន មិនថាក្រុមហ៊ុនណានោះទេគឺសុទ្ធតែត្រូវការភាសាបរទេសទាំងអស់ ម្យ៉ាងបើប្អូនៗចេះភាសាបរទេសបានកាន់តែច្រើនក៏មានកាន់តែមានភាព ងាយស្រួលក្នុងការទំនាក់ទំនងជាមួយជនជាតិគេដែរ ពិសេសយើងអាចប្រាប់ដល់ជនបរទេសថាយើងក៏មានសម្បត្តិធម្មជាតិ និងវប្បធម៌ល្អៗមិនចាញ់ពួកគេដែរ។ ទោះជាយ៉ាងណា តារាកំពុងមានប្រជាប្រិយភាពរូបនេះ នៅតែសំណូមពរតាមរយៈ សប្បាយថា “ទោះជាយ៉ាងណាយើងមិនត្រូវ បំភ្លេចភាសាខ្មែរដែលជាអក្សរសាស្ត្ររបស់យើងនោះទេ ហើយក្នុងនាមខ្ញុំជាសិល្បករខ្ញុំនឹងខិតខំធ្វើខ្លួនអោយល្អដើម្បី ជាគំរូសម្រាប់ប្អូនៗជំនាន់ក្រោយ និងជាចុងក្រោយខ្ញុំក៏សូមអោយប្អូនៗយុវវ័យធ្វើយ៉ាងណាជៀសខ្លួន អោយផុតពីគ្រឿងញៀនដែរ”។
ក្នុងនាមជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្ម ថោន មង្គល ទីណា ក៏នៅជាពិធីករស្រស់សង្ហា កំពុងមានប្រជាប្រិយក្នុងកម្មវីធី M4teen របស់ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែរ។ តារាចម្រៀងរូបនេះ សាងកិត្តិនាមជាហូរហែចាប់តាំងពីបានជាប់ក្នុងកម្មវិធីពានតារា ទូរទស្សន៍ប៉ុស្តិ៍លេខ៥កាលពីប៉ុន្មានឆ្នាំមុនមក៕
អត្ថបទ៖ អ៊ីវ ដាលី
កែសម្រួល៖ ចេង វណ្ណា











[...] [...]