នាង Kaitlin Olson និង​ស្វាមី​លោក Rob McElhenney បាន​ទើប​ផ្ដល់​កំណើត​ អោយ​កូន​ប្រុស​មួយ​ឈ្មោះ Alex Lee McElhenney នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ​​នា​ទីក្រុង Los Angles កាល​ពី​ថ្ងៃពុធ​នេះ។

Alex Lee កូន​ប្រុស​ដែល​ទើប​នឹង​កើត​​នេះ​ មាន​ទំងន់​៨ .៧​ផោន ហើយ​​ព្រឹត្តិការណ៍​នេះ​ធ្វើ​អោយ​ឪពុក​របស់​វា​ខក​ខាន​ក្នុង​ការ​ចូល​រួម​ ក្នុង​កម្មវិធី​មួយ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ Oslon បាន​និយាយ​ថា នេះ​ជា​កំណើត​កូន​ទី​មួយ​ហើយ​សម្រាប់​នាង​និង​ស្វាមី។ អ្នក​ទាំង​ពីរ​​កំពុង​តែ​ថត​​ខ្សែ​ភាពយន្ត​មួយ​រឿង​រួម​គ្នា​មាន​ចំណង​ជើង​ ថា “”It’s Always Sunny in Philadelphia” ជា​កម្មសិទ្ធិ​របស់​ ផលិតកម្ម FX គឺ​ជា​ភាពយន្ត​បែប​ កំប្លែង​សើច។

Olson មាន​វ័យ​៣៥​ឆ្នាំ ខណៈ McElhenney មាន​អាយុ​តិច​ជាង​នាង​ ២​ឆ្នាំ។ អ្នក​ទាំង​ពីរ​ចាប់​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​២០០៧ និង​មាន​ឈាន​ដល់​ការ​រៀបការ​នៅ​ចុង​ខែ​កញ្ញា​ឆ្នាំ​២០០៩ និង ទើប​តែ​មាន​កូន​មួយ​​នៅ​​ថ្ងៃ​ទី​១​កញ្ញា​នេះ​ទេ៕

បកប្រែ៖ ចេង វណ្ណា