ក្រុមហ៊ុន​ទូរសព្ទ Motorola បាន​នាំ​ផលិតផល​ថ្មី​ ​របស់​ខ្លួន​​ទៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​​នូវ​ម៉ូដែល Defy ជា​ប្រភេទ Smartphone ដែល​ប្រើប្រាស់​ ប្រព័ន្ធ​ដំណើរការ Android។ ទូរសព្ទ​ប្រភេទ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថា​ អាច​ការពារ​ការ​ចូល​ទឹក​ ធូលី​ដី និង អេក្រង់​​ជា​ប្រភេទ touchscreen មាន​ទំហំ​៣.៧​អ៊ីញ។ 5MP ជា​ទំហំ​កាមេរ៉ា ខណៈ​ដែល​RAM មាន​ទំហំ 512MB និង​ប្រើ OS Android 2.1 ចំណែក​ទំហំ​ផ្ទុក​ ឯកសារ​ក្នុង​ម៉ាស៊ីន​មាន​រហូត​ដល់ 2GB ថែម​ទាំង​​ប្រើ​ មេម៉ូរី​កាត​ប្រភេទ microSD/SDHC បាន​ទៀត​ផង។ វា​ត្រៀម​ចេញ​លក់​នៅ​ត្រីមាស​ទី​បួន​នេះ​ហើយ៕

បកប្រែ៖ ចេង វណ្ណា