iPad ប្រឈមមុខនឹងដៃគូប្រកួតប្រជែងថ្មី Trackback
iPad ដែលជាផលិតផលរបស់ ក្រុមហ៊ុន Apple នោះ ឥលូវនេះមានដៃគូប្រកួតប្រជែងចំនួនពីរទៀតហើយ នោះគឺ Folio 100 របស់ Toshiba និង Galaxy Tab របស់ក្រុមហ៊ុន Samsung។ ផលិតផលទាំងពីរនេះសុទ្ធតែដំណើរការលើ OS Android របស់ Google ទាំងអស់ ហើយទាំងនេះសុទ្ធតែអាចទាញអតិថិជនពីការប្រើប្រាស់iPad។ Folio 100 មានទំហំអេក្រង់១០ អ៊ីញ និង មានតែ Wi-Fi ប៉ុណ្ណោះ ចំណែក Galaxy Tab មានអេក្រង់ទំហំ៧ អ៊ីញ ហើយ មានទាំង Wi-Fi និង Bluetooth។ Galaxy Tab ដាក់លក់ក្នុងតម្លៃ ចន្លោះពី២០០ទៅ៣០០ដុល្លារ ខណៈដែល Folio 100 មានតម្លៃលក់៥១០ ដុល្លារ។


បកប្រែ៖ ចេង វណ្ណា
មានមតិ
« អត្ថបទមុន:Motorola Defy ដែលប្រើប្រព័ន្ធដំណើរការ Android
អត្ថបទបន្ទាប់:មានអ្វីពិសេសជាមួយ Toughbook របស់Panasonic? »










