Sooyoung: “ប្រសិនបើខ្ញុំទទួលបានការសារភាពស្នេហ៍ ខ្ញុំនឹង…” Trackback
សមាជិកក្រុមចម្រៀង Gils’ Generation Sooyoung បាននិយាយថា “ប្រសិនបើខ្ញុំទទួលបានការសារភាពស្នេហ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ខ្ញុំនឹងនិយាយថា Ok!”

Sooyoung បានបង្ហាញពីអារម្មណ៍ក្នុងចិត្តរបស់នាងថា នាងច្រណែននឹងតារាសម្តែង Yoo In Na។ តារាសម្តែងរូបសង្ហា Ji Hyun Woo បានសារភាពជាសាធារណៈកាលពីពេលថ្មីៗនេះអំពីអារម្មណ៍ពិតដែលគេស្រលាញ់ Yoo In Na(ដៃគូសម្តែងក្នុងរឿង “Queen In Hyun’s Man”)។ បន្ទាប់មកគេក៏បានឃើញតារាសម្តែងទាំងពីរដួងនេះប្រកាសជាផ្លូវការថាពួកគេកំពុងទាក់ទងគ្នា។
នៅក្នុងកម្មវិធី “One Night of TV Entertainment” របស់ប៉ុស្តិ៍ទូរទស្សន៍ SBS នាថ្ងៃទី ២០ ខែ មិថុនា Sooyonung បានបញ្ជាក់ថា “នាងពិតជាច្រណែននឹង Yoo In Na ដែលបានទទួលការសារភាពស្នេហ៍ជាសាធារណៈ”។ បន្ទាប់មកពិធីករ Yoon Do Hyun បានសួរសំនួរទៅកាន់ Sooyoung ថា “ប្រសិនបើនាងបានទទួលការសារភាពស្នេហ៍ជាសាធារណៈបែបនោះមែន តើនាងនឹងធ្វើដូចម្តេច?” ពិធីកររូបនោះបានផ្តល់ជម្រើស ៣ ឲ្យ Sooyoung ទី ១: នាងធ្វើអ្វីដែលនាងចង់ ទី ២: នាងទូរស័ព្ទទៅសួរឪពុកម្តាយជាមុនសិន និង ទី ៣ : នាងនឹងធ្វើតាមអ្វីដែល agency របស់នាងចង់ឲ្យនាងធ្វើ។ ក្រោយពេលស្តាប់ពីជម្រើសទាំង៣ហើយ Sooyoung ឆ្លើយថា “នាងជ្រើសរើសជម្រើសទី ៤ គឺនាងនឹងទទួលយកការសារភាពស្នេហ៍ជាសាធារណៈនោះ”។
បន្ទាប់មកអ្នកយកព័ត៌មាននៅក្នុងកម្មវិធីនោះចាប់ផ្តើមសារភាពស្នេហ៍ដាក់ Sooyoung គ្រប់គ្នា។ ប៉ុន្តែនាងបានឆ្លើយតបវិញថា “ខ្ញុំទទួលយកការសារភាពស្នេហ៍នោះអាស្រ័យលើនរណាជាអ្នកសារភាព”៕

ប្រែសម្រួល៖ ថារី
ប្រភព & រូបភាព៖ soompi











