កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ថ្មីៗ​នេះ​ បុរស​ម្នាក់​បាន​ចាក់​បញ្ចាំង ​ខ្សែវីដេអូ​អាសអាភាស​ជប៉ុន​រយៈ​ពេល ២០នាទី យ៉ាង​សង្ហា​នៅ​លើ​អេក្រង់​ទូរទស្សន៍​ផ្សាយពាណិជ្ជកម្ម​ជា​សាធារណៈ​មួយ​របស់​ក្រុមហ៊ុន​គ្រឿង​​សង្ហារិម​មួយ​នៅ​ក្នុង​ទីក្រុង Pingdingshan ខេត្ត Henan ប្រទេស​ចិន។

បុគ្គលិក​ប្រុស​ម្នាក់​របស់​ហាង​លក់​គ្រឿង​សង្ហារិម​ខាង​លើ​ជា​អ្នក​ចាក់​វីដេអូ​អាសអាភាស​នេះ​តាម​រយៈ Laptop របស់​លោក។ ប្រភព​មិន​បាន​បញ្ជាក់​ថា​បុរស​ម្នាក់​នោះ​មាន​ចេតនា​ចាក់​វីដេអូ​ខាង​លើ​ឬ​គ្មាន​ចេតនា​​នោះ​ទេ តែ​លោក​ត្រូវ​ប៉ូលិស​ប្រចាំ​តំបន់​ចាប់​ខ្លួន​ហើយ​កាត់​ទោស​ឲ្យ​ជាប់​ឃុំ​រយៈ​ពេល ១៥ថ្ងៃ។

ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា តួឯក​ស្រី​នៅ​ក្នុង​វីដេអូ​ខាង​លើ​គឺ​ជា​អតីត​តួកុន​អាសអាភាស​ជប៉ុន​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Sora Aoi។ នាង​ទទួល​បាន​កា​គាំទ្រ​យ៉ាង​ខ្លាំង​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដ៏​ល្បី Sina Weibo របស់​ចិន​ដែល​មាន​អ្នក​ចុច​គ្រាំ​ទ្រ​សរុប​ជាង ១២​លាន​នាក់។ តែ​ឥឡូវ​នាង​បាន​លា​លែង​ពី​អាជីព​ជា​តួកុន​អាសអាភាស​ហើយ​ចាប់​យក​ការងារ​ជា​តួកុន​ម្នាក់​នៅ​ក្នុង​ប្រទេស​ចិន​វិញ។

ទាក់​ទិន​ទៅ​នឹង​ការ​លេច​ធ្លាយ​វីដេអូ​ខាង​លើ​នេះ មាន​ប្រិយមិត្ត​របស់ Sora Aoi ជា​ច្រើន​នាក់​បាន​ដាស់​តឿន​និង​ប្រាប់​ពី​ដំណឹង​ខាង​លើ​តាម​រយៈ Sina Weibo ដល់​នាង។ តែ​នាង​មិន​បាន​ចេញ​មុខ​ដើម្បី​បកស្រាយ​ពី​ឧប្បត្តិហេតុ​នេះ​នៅ​ឡើយ​ទេ។

សូមបន្តតាមដានវីដេអូឃ្លិបខាងក្រោម៖

ប្រែ​សម្រួល៖ សេង សុភ័ក្ត
ប្រភព​និង​រូបភាព៖
micgadget