បើ​ទោះ​ជា ​ក្នុង​ទឹកទី៤ កែវ រំចង់ បែក​​នៅ​ថ្ងាស​ខាង​ឆ្វេង តែ​ចប់​ការ​ប្រកួត​គឺ​​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ជើង​ចាស់ ជ័យ កុសល នៅ​លើ​សង្វៀន​បឹង​ស្នោ(បាយ័ន) កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ ។

មុន​ការ​ប្រកួត ភាគី​​ទាំង​សង​ខាង​សុ​ទ្ធ​មិន​ហ៊ាន​អះអាង​លទ្ធផល​ទុក​មុន។ កែវ រំចង់​និយាយ​ថា​ “ខ្ញុំ​មិន​ប្រាកដ​​ថា​ឈ្នះ​១០០%​លើ​បង​កុសល​នោះ​ទេ ព្រោះ​គាត់​​ជា​ជើង​ចាស់”។ ទោះបី​ជា​មាន​ភាព​មិន​ច្បាស់​លាស់​ចំពោះ​លទ្ធផល​ទុក​មុន​​​យ៉ាង​ណា​ក៏​ដោយ​តែ កីឡាករ មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​ សន្យា​ថា​គេ​នឹង​ខិតខំ​​ប្រកួត​ ដើម្បី​​ទស្សនិកជន។

ចំណែក​ឯ អ្នក​ប្រដាល់​ជើង​ចាស់ ជ័យ កុសល ក៏​បាន​លើក​ឡើង​​ពី​ភាព​មិន​ច្បាស់​នៅ​ក្នុង​ការ​ប្រកួត​ដែរ ។ កុសល ថា “ការ​ប្រកួត​នេះ​ខ្ញុំ​បារម្ភ​ដែរ​ ព្រោះ​គេ​ក្មេង​ជាង​ នឹង កម្លាំង​គ្រាន់​បើ​ជាង”។ ស្រប​នឹង​ភាព​មិន​ច្បាស់​ការ​នេះ​ដែរ អ្នក​ប្រដាល់​​មាន​រហស្ស​នាម​ថា”កណ្ដុរ​ជ្រែក​ដី”​​ នេះ​មិន​ខ្លាច​ដៃ​គូ​ប្រកួត​ឡើយ។

អស់​រយៈ​ពេល ៥ ទឹក​ពេញ​អ្នក​​ប្រដាល់​​ទាំង​២​សុទ្ធ​តែ​បាន​បញ្ចេញ​​ទាំង​​កម្លាំង និង ក្បាច់​គុន​ដែល​ខំ​ហ្វឹកហាត់​អស់​ពី​ខ្លួន ក្រោម​ការ​ហ៊ោ​ទ្រហឹង​អឺងកង ទះដៃ​​តាម​ចង្វាក់​ភ្លេង​ពី​ទស្សនិកជន​ចាប់​ទឹក​ដំបូង​​រហូត​ដល់​ទឹក​ចុង​ក្រោយ។ ស្នៀត​នៃ​ការ​វាយ​ចេញ​​របស់​អ្នក​ទាំង​២​ សុទ្ធ​តែ​តែ​រហ័ស សឹង​តែ​មើល​មិន​ទាន់។ សរុប​នៃ​ការ​ប្រកួត​ទាំង​មូល​គេ​សង្កេត​ឃើញ​ថា កែវ រំចង់ ដែល​មាន​បទពិសោធន៍​ត្រឹម ៨៩ ប្រកួត មាន​ប្រៀប​ជាង​​ជើង​ចាស់ ជ័យ កុសល ដែល​ធ្លាប់​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​រហូត​ដល់ ៧៦ ប្រកួត​ក្នុង​ចំណោម ១២៩។

ចំពោះ រំចង់ ​​នេះ​ជា​ប្រកួត​លើក​ទី ៩០ របស់​គេ​ហើយ ក្រោម​ការ​​បង្ហាត់បង្ហាញ​ផ្ទាល់​ពី​ឪពុក​​បង្កើត នៅ​ក្នុង​ក្លិប​កងពល​តូច​អន្តរាគមន៍​លេខ​៨ ភ្នំ​ទ្រព្យ។ នៅ​ថ្ងៃ​ទី ៦ ខែ កក្ដដា​ខាង​មុខ​នេះ គែវ រំចង់ នឹង​ឡើង​ប្រកួត ដណ្ដើម និង ការពារ​ខ្សែ ជាមួយ កីឡាករ អូត ភូថង នៅ​សង្វៀន​បឹង​ស្នោ​នេះ

លទ្ធផល ប្រកួត​​ប្រដាល់​សង្វៀន ​​ប៉ុស្តិ៍​​​​បាយ័ន​​​ថ្ងៃ សុក្រ ទី ២២ខែ មិថុនា ឆ្នាំ​២០១២

ចាន់ ឡហាន ចាញ់​ពិន្ទុធន់ ស្រួច
និរោធមានជ័យទម្ងន់ ៥១ គក ចាក់អង្រែ
សម សម្បត្តិចាញ់​ពិន្ទុឯម ស៊ីថា
..ទម្ងន់ ៥៧ គក គ្រុឌមានជ័យ
សុខ ចំរើនស្រ៊ុនចាញ់​ពិន្ទុមិន សាយ័ន្ត
CMACទម្ងន់ ៦៥ គកតាព្រហ្ម​មានជ័យ​កីឡា
តក់ សោភ័ណឈ្នះ​ពិន្ទុសុខ ចិន្តា
អេភូថង​កីឡា ទម្ងន់ ៦០ គក ឃ្លាំងមឿងកីឡា
សូយ វិរៈឈ្នះ​ពិន្ទុទូយ រាជសីហ៍
អូដឹម​កីឡាទម្ងន់ ៧៣ គក រស្មី​កុមារ​កំព្រា
ឆន ចាន់នី ស្មើ​គ្នាញឺម ចំរ៉ុង
ភូមិគាប ទម្ងន់ ៥១ គក ដីឡូមានរិទ្ធ

លទ្ធផល ប្រកួត​​ប្រដាល់​សង្វៀន ​​ប៉ុស្តិ៍​​​​បាយ័ន​​​ថ្ងៃ សៅរ៍ ទី​ ២៣ខែ មិថុនា ឆ្នាំ​២០១២

ចាន់ សាឡុង ឈ្នះ​ពិន្ទុយូ សារឹម
និរោធមានជ័យទម្ងន់ ៥៧ គក ស្នងការ​ខេត្ត​រតនគីរី
ឯក ចាន់ឡាយ ឈ្នះ​ពិន្ទុរិ រតនា
ពន្លឺសាមគ្គីទម្ងន់ ៥១ គក មរកតគុនខ្មែរ
ផន សោភ័ណឈ្នះ​ពិន្ទុថៃ ប៊ុនហឿន
ពន្លឺសាមគ្គីទម្ងន់ ៥៧ គកខេមរិន្ទ​មានរិទ្ធ
សូយ គោ ចាញ់​ទឹក​២កែវ វិរ
អូដឹម​កីឡាទម្ងន់ ៦០ គក គុជសារ​កីឡា
រឿម វណ្ណៈ ចាញ់​ពិន្ទុផល សោភ័ណ
សមាគម​ប្រដាក់​ការពារ​ជាតិទម្ងន់ ៦០ គក តាឡីមានរិទ្ធ
សួស សិលា ឈ្នះ​ពិន្ទុចាប សុភា
រកា​ខ្នុរ​គ្រឿងញៀន ទម្ងន់ ៦០ គក អាវុធហត្ថ​ភ្នំពេញ

លទ្ធផល​ប្រដាល់​សង្វៀន​បាយ័ន​ថ្ងៃ​​​​អាទិត្យ ទី២៤ខែ មិថុនាឆ្នាំ២០១២

ចាប សុភាពឈ្នះ​ទឹក​១នាក់ វុត្ដា
និរោធមានជ័យទម្ងន់ ៥១ គក បាត់ដំបង​ពាយ័ព្យ
ស៊ិន សារ៉េត ឈ្នះ​​ទឹក​៣កែវ រំជោត
កងពលលេខ៩១១ទម្ងន់ ៦៣,៥ គក ដំបងក្រញូង
សូយ សុធា ចាញ់​ពិន្ទុ វី ស្រីខួច
អូដឹមកីឡាទម្ងន់ ៥៧ គក នាគមានជ័យ
វ៉ោយ សុធន ចាញ់​ពិន្ទុចាន់ សាយ័ន្ត
រាជសីហ៍ទម្ងន់ ៧៤ គក និរោធមានជ័យ
កែវ រំចង់ ឈ្នះ​ពិន្ទុជ័យ កុសល
កងពល​លេខ​៨ទម្ងន់ ៦៩ គក កងពល​៩១១
ទី ឈុនណាឈ្នះ​ទឹក​១នន់ រួត
អាវុធហត្ថ​ស្រុក​ស្ទោង ទម្ងន់ ៦៣ គក ម្កុដរាជ

អត្ថបទ៖ ម៉ឺន រស្មី