Novak Djokovicមកពី​ស៊ើប​ និង​ជា​កីឡាករ​វាយ​តិន្នីស​លំដាប់​លេខ៣​របស់​ពិភព​លោក​ អាច​យក​ឈ្នះ​​​ Mardy Fish លេខ​២១​មក​ពី​សហរដ្ឋ​អាមេរិក​បាន​ហើយ​កាល​ពី​យប់​មិញ​ដោយ​លទ្ធផល​​ទាំង​បី​សិត​ដាច់​ ​៦-៣​ ៦-៤ និង​៦-១​ ធ្វើ​អោយ​ការ​តាំង​ចិត្ត​របស់​​ Mardy Fish មិន​បាន​សម្រេច​ឡើយ​​ក្នុង​ការ​ដណ្ដើម​ជើង​ឯក​ US Open នៅ​ឆ្នាំ​២០១០​នេះ ​។

Robin Soderling  មក​ពី​ស៊ុយអែត​​លំដាប់​​លេខ​៥​របស់​ពិភព​លោក​បាយ​យក​ឈ្នះ​លើ​ A. Montanes ​លេខ​២៣​របស់​ពិភពលោក​​មក​ពី​អេស្ប៉ាញ​បី​សិត​ទល់​និង​១​សិត​ដោយ​លទ្ធ​ផល​ ៤-៦ ៦-៣ ៦-២ និង​៦-៣។

នៅ​ក្នុង​សិត​ដំបូង​  A. Montanes​ បាន​ធ្វើ​អោយRobin Soderling ​បុក​ពោះ​យ៉ាង​ខ្លាំង​ដោយ​ការ​វាយ​បាន​លទ្ធផល​ដ៏​ល្អ​ឈ្នះ​ ៦-៤​ ប៉ុន្តែ​ដល់​សិត​ទី​២ ៣​ និង ៤​ Robin Soderling​ មិន​បាន​ធ្វើ​អោយ​អ្នក​គាំ​ទ្រ​​អស់​សង្ឃឹម​ទេ​​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ជើង​ឯក​​ដោយ​យក​ឈ្នះ​ទាំង​បី​សិត​ចុង​ក្រោយ​​ជាប់​គ្នា​វិញ​​។ នេះ​ចាត់​ទុក​ជា​ការ​ប្រ​កួត​រហូត​ដល់​៤​សិត​យ៉ាង​ស្វិតស្វាញ​ ខណៈ​ពេល​ដែល​ ២​គូរ​ទៀត​ប្រកួត​ត្រឹម​តែ​៣​សិត​ប៉ុណ្ណោះ។ Robin Soderlingរង់​ចំា​ជួប​ជា​មួយ​​ Roger Federer ​ឬ Jürgen Melzer ដែល​ត្រូវ​ប្រកួត​យប់​នេះ​។

Gaël Monfils អ្នក​វាយ​តិន្នីស​លំដាប់​លេខ​១៧​របស់​ពិភព​លោក​មក​ពី​បារាំង​បាន​យក​ឈ្នះ​មិត្ត​រួម​ជាតិ​Richard Gasquet លំដាប់​លេខ​៣៧​របស់​ពិភព​លោក​​​ដោយ​លទ្ធផល​៦-៤ ៧-៥ ៧-៥។ Gaël Monfils​ ត្រូវ​ប្រឈម​នឹងNovak Djokovicគេ​ទទួល​ស្គាល់​ថា​ខ្លាំង​ក្នុង​ពិភព​តិន្នីស​អន្តរជាតិ​។​ តើ​ Gaël Monfils​ មាន​សំណាង​ទៀត​ទេ​ពេល​ជួប​ជើង​ដូច​ជា ​Novak Djokovic?

បកប្រែៈ ឆន​​ ទិត្យ
កែសម្រួលៈ ស្រ៊ុន ម៉េងគាង