ឆាយ ច័ន្ទស៊ីថារី៖ ខ្ញុំចង់បានមេដាយ Trackback
កីឡាការិនីឆាយ ច័ន្ទស៊ីថារី បានប្រាប់”សប្បាយ”ថា “ខ្ញុំចង់បានមេដាយជូនជាតិមាតុភូមិផងនិងដើម្បីផ្សព្វផ្សាយកីឡាគុនដាវនៅកម្ពុជាអោយមានភាពល្បីល្បាញផង”។ នៅខែធ្នូឆ្នាំ២០១០ខាងមុខសហព័ន្ធគុនដាវកម្ពុជានឹងបញ្ជូនកញ្ញាឆាយ ច័ន្ទស៊ីថារី ដើម្បីទៅចូលរួមប្រកួតកីឡាគុនដាវដែលមាន៧ប្រទេសចូលរួមដែលប្រារព្ធធ្វើឡើងនៅប្រទេសប្រ៊ុយណេ។

កញ្ញាឆាយ ច័ន្ទស៊ីថារី មានមហិច្ឆតាយ៉ាងមោះមុតដើម្បីធ្វើអោយកីឡាគុនដាវនៅកម្ពុជាមានភាពរីកចំរើន ដូចនេះកញ្ញាខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងជារៀងរាល់សប្ដាហ៍មិនដែលខានឡើយ។ កាលពីមិនទាន់ហាត់កញ្ញាថាមានការញញើតដែរ តែដល់ពេលចូលហ្វឹកហាត់យួៗទៅស៊ាំហើយ ប៉ុន្តែត្រូវមានមួកការពារពារផងដែរដើម្បីកុំអោយការភ្លាត់ត្រូវភ្នែកជាដើម។ ម្យ៉ាងវិញទៀត បើនិយាយពីដាវហ្វឹកហាត់ចំណុចណាគួរអោយគ្រោះថ្នាក់ឡើយពីព្រោះមានកុងតាក់លោតភ្លើងជាសញ្ញាហើយក៏មិនដូចដាវចាក់សម្លាប់គ្នាដែរ។ តាំងពីបានហាត់កីឡាគុនដាវនេះតាំងពីឆ្នាំ២០០៦មកកញ្ញាឆាយ ច័ន្ទស៊ីថារីមានអារម្មណ៍ថាដូចជាមានភាពរហ័សរហូនជាងមុន។

កញ្ញាឆាយ ច័ន្ទស៊ីថារីនឹងមិនបោះបង់ចោលកីឡាគុនដាវទេទោះបីជាមានការវល់យ៉ាងណាក៏ដោយ ក៏នៅតែឆ្លាតពេលហាត់ជាបន្តទៀតក្នុងគោលបំណងថែរក្សានិងអភិរក្សកីឡាគុនដាវដើម្បីអោយក្មេងជំនាន់ក្រោយស្គាល់៕
អត្ថបទៈ ឆន ទិត្យ











សួស្តីសំរាប់ ខ្ញុំគិតថា កញ្ញា សុថារី អាចធ្វើបានពីព្រោះខ្ញុំធ្លាប់បានឃើញបានធ្វើលំហាត់ប្រាណជាប្រចាំ នៅស្តាតអូឡាំពិត ពេលព្រឹក ថ្ងៃសៅរ៍ និង ល្ងាចថ្ងៃអាទិត្យផងដែរ។ ជាចុងក្រោយ ខ្ញុំសង្ឃឹមថាកញ្ញា និង សមាជិតក្រុម អាចបង្ហាញសមត្ថភាពបាន…….. អរគុណ!