សិល្បករកូរ៉េ៤៤នាក់ ទាញទាក់អ្នកទស្សនា១ម៉ឺន៥ពាន់នាក់នៅអាមេរិក Trackback
បណ្ដាសិល្បករកូរ៉េ របស់ក្រុមហ៊ុន SM Entertainment មានទាំងតារាចម្រៀង ក្រុមតារាចម្រៀង និង តារាភាពយន្តសរុប៤៤រូបបានឡើងឆាកប្រគំតន្ត្រីមួយដែលរៀបចំឡើងនៅ ទីក្រុង Los Angles រដ្ឋកាលីហ្វូញ៉ា សហរដ្ឋកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ ដោយទាក់ទាញបាននូវទស្សនិកជនជាអ្នកគាំទ្រប្រមាណ១៥ ០០០នាក់។

សិល្បករទាំង៤៤នាក់នោះ រួមបញ្ចូលទាំងកំពូកតារាចម្រៀងរបស់កូរ៉េដូចជា ក្រុម Super Junior, ក្រុម SHINee, និង Girl’s Generation ជាដើម។ ការប្រគំតន្ត្រីនេះ ចាប់ផ្ដើមដំបូងជាមួយបទ “Shine” របស់ J-min ដែលជាសមាជិកនៅ ក្រុម The Grace និង កំពូលតារាចម្រៀងផ្សេងទៀតជាច្រើនរូបបានបន្តច្រៀង។ នៅក្នុងនោះដែរក៏មានវត្តមាន តារាចម្រៀងរបស់អាមេរិក Ke$ha ដែលបានបង្ហាញបទ ចម្រៀង “Tik Tok” របស់ខ្លួនផងដែរ។ ការប្រគំតន្ត្រីមានរយៈពេល៤ម៉ោងនិងបានបញ្ចប់ទៅដោយការ ច្រៀងរួមរបស់សិល្បករទាំងអស់គ្នាតាមរយៈបទ “Hope” របស់ក្រុម H.O.T ផងដែរ។
សិល្បកររបស់ក្រុមហ៊ុននេះនឹងធ្វើដំណើរទៅកាន់ទីក្រុង ស៊ាងហៃ ប្រទេសចិនទៀតនៅថ្ងៃទី១១ខែកញ្ញានេះ នៅក្នុងកីឡាដ្ឋានបាល់ទាត់ Hongkou ព្រមទាំងបន្តទៅ ទីក្រុងតូក្យូ ប្រទេសជប៉ុននៅខែមករាឆ្នាំក្រោយ។

បកប្រែ៖ ចេង វណ្ណា











Love SM Entertainment…