Maria Sharapovaខកចិត្តនៅជុំទី៤ Trackback
Maria Sharapova ជើងខ្លាំងវាយតិន្នីសផ្នែកនារីលំដាប់លេខ១៧របស់ពិភពលោកនិងជាអតីតជើងឯកUS Open ២០០៦មកពីរុស្សីបានចាញ់Caroline Wozniacki លំដាប់លេខ២របស់ពិភពលោកនិងជាជើងឯករងកម្មវិធីUS Openកាលពីឆ្នាំ២០០៩មកពីដាណឺម៉ាកដោយលទ្ធផលពីសិតជាប់គ្នា៣-៦ ៤-៦។ Caroline Wozniacki នឹងប្រឈមជាមួយDominika Cibulková លំដាប់លេខ៤៥របស់ពិភពលោកមកពីស្លូវ៉ាគីដែលបានយកឈ្នះSvetlana Kuznetsova មកពីរុស្សីកាលពីយប់មិញ។
Samantha Stosur លំដាប់លេខ៦របស់ពិភពលោកមកពីអូស្ត្រាលីត្រូវជួបជាមួយជើងខ្លាំងKim ClijstersKim Clijsters មកពីបែលហ្សិកដែលជាប់លំដាប់ថ្នាក់លេខ៣ពិភពលោក និងជាម្ចាស់ជើងឯក US Open ២០០៥ និង២០០៩។ តើសំណាងរបស់Samantha Stosur កើតមានទៀតទេនៅពេលជួបលំដាប់លេខ២របស់ពិភពលោកនៅវគ្គ១/៤យប់នេះ?

C. Wozniacki យកឈ្នះ M. Sharapova ដោយលទ្ធផល 6-3 6-4
S. Stosur យកឈ្នះ E. Dementieva ដោយលទ្ធផល 6-3 2-6 7-6
D. Cibulkova យកឈ្នះ S. Kuznetsova ដោយលទ្ធផល 7-5 7-6
K. Kanepi យកឈ្នះ Y. Wickmayer ដោយលទ្ធផល 0-6 7-6 6-1
V. Zvonareva យកឈ្នះ A. Petkovic ដោយលទ្ធផល 6-1 6-2
បកប្រែៈ ឆន ទិត្យ










