ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​កេនយ៉ា ​បាន​ធ្វើ​ការ​ពិសោធន៍​ទៅ​​លើ​ដំរី​មួយ​ហ្វូង​​អោយ​ស៊ី​ស្លឹក​Acacia ។ មិន​បាន​ប៉ុន្មាន​ផង​ស្លឹក​​ដើម​Acaciaជា​ច្រើន​ត្រូវ​បាន​កាច់​ផ្ដាច់​មែក ទាញ​បំផ្លាញ​យ៉ាង​រង្គាល។  ​ដោយ​​ឡែក​​ចំពោះ​ដើម​ទាំង​ឡាយ​ណា​ដែល​មាន​ស្រមោច​ការពារ​គឺ​មិន​ត្រូវ​ទទួល​រង​ការ​ខូច ខាត ឡើយ​។ ហេតុ​ដូច្នេះ​ ទើប​អ្នក​វិទ្យា​សន្និដ្ឋាន​បាន​ថា ដំរី​ខ្លាច​ស្រមោច​ ដែល​នៅ​ការពារ​​តាម​មែក និមួយៗ​នៃ​ដើម​Acacia​ខាង​លើ​។ ធ្វើ​​ទៅ​ទើប​ដំរី ដឹង​ថា​ដើម​មួយ​ណា? មែក​មួយ​ណា​មាន​ស្រមោច​ទៅ? គឺ​វា​ដឹង​ដោយ​សារ​ក្លិន តាម​រយៈ​ប្រមោយ​របស់​វា។ នៅ​ពេល​ដែល​ញាណ​របស់​វា​ទទួល​បាន​នូវ​ក្លិន​របស់​ស្រមោច​ទាំង​នោះ​ហើយ​ វា​ដឹង​ថា ប្រសិន​បើ​ខ្លួន​នៅ​តែ​ស៊ី​ស្លឹក​នេះ​ប្រាកដ​ជា​ត្រូវ​ស្រមោច​ទាំង​នោះ​ខាំ ជាក់​ជា​មិនខាន។

អ្នក​ស្រាវជ្រាវ​ម្នាក់​ក្នុង​ចំណោម​បណ្ដា​ក្រុម​ស្រាវជ្រាវ​ខាង​លើ​នេះ​ប្រចាំនៅ​ប្រទេស​នេះ​ បាន​ថ្លែង​ប្រាប់​យ៉ាង​ដូច្នេះ​ថា ​”​ស្រមោច​​​ជា​សត្វ​ដែល​ស្រលាញ់​ ផ្ទះ ស្រលាញ់​សំបុក​របស់​វា​ណាស់ អោយ​តែ​មាន​នរណា​ទៅ​ប៉ះ ឬ​រុះរើ​សំបុក​របស់​វា គឺ​វា​ព្រួត​ដៃ​ទាំង​ហ្វូង​ចេញ​ទៅ​ខាំ តប​ត​ជាមួយ​នឹង​អ្នក​ដែល​តាំង​ខ្លួន​ជា​​សត្រូវ​ ដែល​មក​បំផ្លាញ​សំបុក​របស់​វា​ជាក់​ជា​មិន​ខាន​ មិន​ថា​សត្រូវ​នោះ​មាន​កម្លាំង ឬ​មាឌ​ធំ​ប៉ុណ្ណា​ក៏​ដោយ។ ក្នុង​នាម​ជា​​អ្នក​សិក្សា​ស្រាវជ្រាវ​​តាមដាន​ពី​ប្រព័ន្ធ​អេកូឡូស៊ី​គឺ​ ត្រូវ​ទម្លាប់​ខ្លួន​ទៅ​នឹង​ការ​ទិច ឬ​ខាំ​របស់​សត្វ​ល្អិត​ ដូច​ជា​ខ្ញុំ​ជា​គំរូ” ប្រភព​BBC News៕


បក​ប្រែៈ​ ជីព ចិត្ត